នាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើនបានចូលរួមនៅក្នុង ជួយដល់សង្គម ពិសេសគឺំចាស់ជរា និងទុរគតជន ក្មេងកំព្រា ដែលកំពុងតែជួបនូវការលំបាកនានា។ នៅក្នុង ប្អូនប្រុស ដែលជាម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងការជួយដល់សង្គមយើងផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស កាលពីថ្ងៃម្សិលមិញនេះ ក៏បានបង្ហោះរូបភាពរបស់ប្អូនប្រុសម្នាក់ ដែលគាត់មានជំងឺមហារីក ភ្នែក ជាហេតុធ្វើឲ្យប្អូនប្រុស មិនអាចទប់ចិត្តបាន ក៏បានបង្ហោះសារដើម្បីសុំ ឲ្យសប្បុរសជនជួយដល់ប្អូនប្រុស ឲ្យបានទទួលការព្យាបាលដូចដើមវិញ។

នៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ថា "គួអោយ អាណិតណាស់ សូមបងប្អូនសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់ក្មួយប្រុសផង ជាថវិការតិចតួចគ្រាន់បានបន្តការព្យាបាលបន្តទៀត ក្មួយប្រុស យូ កាន់ឌីន អាយុ5ឆ្នាំ រស់នៅ ភូមិស្រែប្រិយ៍ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បើបងៗសប្បុរសជនចង់ចូលរួមជួយដល់ក្មួយប្រុស អាចទំនាក់ទំនងតាមរយ ខ្ញុំបាទ 093 633500"។

ប្រភព៖ Chav Mearnup Keo Nimith