មិនឈឺចាប់យ៉ាងណាទេ...ក្មួយប្រុសម្នាក់ ត្រូវទឹកក្តៅ ស្រោច រលាកពេញខ្លួន ជីវភាពក្រខ្សត់រកតែប្រាក់ធ្វើសោហុយ យកកូនមកពេទ្យ ក៏មិនមានផង...
កាលពីប៉ុន្មានម៉ោងមុននេះ ប្អូនប្រុសធន ម៉េងហ៊ាង ដែលពុកម៉ែ បងប្អូន បានស្គាល់តាមរយៈការចូលរួមជួយដល់សង្គមនានា និងបានជួយដល់ក្មេងជាច្រើន ដែលរងគ្រោះដោយការកើតជំងឺផ្សេងៗ។ ប្អូនប្រុស ធន ម៉េងហ៊ាង បានបង្ហោះសារសូមអំពាវនាវដល់សប្បុរសជន សូមជួយដល់ក្មេងម្នាក់ ដែលរលាកទឹកក្តៅពេញខ្លួន ធ្វើឲ្យមហាជន មានការខ្លោចចិត្តជាខ្លាំង។

នៅក្នុងគណនីហ្វេប៊ុករបស់ធន ម៉េងហ៊ាង បានរៀបរាប់ថា "ជីវភាពក្រខ្សត់ ទុក្ខជានទុក្ខ រកតែថវិកា ធ្វើសាហុយ ដឹកកូន មកពេទ្យ នៅ ភ្នំពេញ សឹងពុំមាន ឈឺចាប់យ៉ាងណាទេ ?ទើបតែ មិនទាន់ ២ ខួបស្រួលបួលផង ត្រូវរលាកទឹកក្តៅ ស្រោចខ្លួន . ចាំពូជួយប្រកាសផ្សព្វផ្សាយស្វែករកជំនួយថវិកាខ្លះជូន ក្រុមគ្រួសារក្មួយសម្រាប់ទុកផ្គត់ផ្គង់ ការហូបចុក កំឡុងពេលស្នាក់នៅមន្ទីរពេទ្យ . សូមបងប្អូនជួយដល់ផង ☎️ 098 993 969 ។សូមអរគុណនសម្រាប់ការផ្តល់ពត៍មានមកខ្ញុំបាទ ?"។

ប្រភពៈធន ម៉េងហ៊ាង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។