លោក ណុប បាយ៉ារិទ្ធ ព្រួយបារម្ភជាខ្លាំង ខណៈអ្នកមានគុណចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ...
-

ភ្នំពេញ៖ មុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពលោកមានគុណ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។


គ្រាន់តែលោកបង្ហោះរូបភាពនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រជាច្រើន​ បានចូលខមិនសួរសុខទុក្ខ របស់លោកពូ និងមានបងប្អូនជាច្រើន បានសួរថា តើគាត់មានជំងឺអី? ។ ភ្លាមនោះតារាប្រុសសង្ហារូបនេះ បានប្រាប់ឲ្យដឹងថា លោកប៉ារបស់គាត់មានជំងឺគ្រុនឈាម នេះគឺជាសារដែលលោកបានឆ្លើយតបទៅអ្នកគាំទ្រ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះបានរៀបរាប់ថា "ជូនពរប៉ាអោយឆាប់ជា??????"។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបង្ហាញអារម្មណ៍ព្រួយបារម្ភ និងជូនពរលោកពូឲ្យឆាប់ជាសះស្បើយផងដែរ៕


ប្រភព​៖ Bayyareth Nop