ភ្នំពេញៈ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ៈ០០នាទីយប់ ស្ថិតចំណុចមុខភូមិគ្រឹះសម្តេច ជនសង្ស័យម្នាក់ មានឈ្មោះ យ័ន្ត ឆាយយុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាក កូនទាពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 1CT-5164 ធ្វើដំណើរមកដល់ចំណុចមុខភូមិគ្រឹះសម្តេច ក៏ធ្វើសកម្មភាពឈប់ម៉ូតូ រួចតោងឡើងរបងផ្លោះចូលក្នុងភូមិគ្រឹះតែម្តង។

ក្រោយពីសភាពការណ៍កើតឡើងភ្លាម កម្លាំងសមត្ថកិច្ច នឹងសណ្តាប់ធ្នាប់ខណ្ឌ ដែលមានភារកិច្ចឈរជើងនៅចំណុចក្បែរនោះ សហការជាមួយក្រុមកងអង្គរក្ស ធ្វើការអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លូននឹងនាំមកកានអធិការដ្ឋាន ដើម្បីសាកសួរនិងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន (មានសារធាតុញៀន)។
ចំពោះមុខ កម្លាំងជំនាញខណ្ឌប៉ុសិ៍្ត កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕


