ផ្ទុះមីនទៀតហើយ ! បុរសម្នាក់​ដើរជាន់​ មីន បណ្តាលឲ្យផ្ទុះដាច់ជើងស្តាំ ខណៈចូលលីឈឺ នៅព្រំដែនថៃ...
-

ព្រះវិហារ៖ នៅកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០១៩ មានករណី បងប្អូនប្រជាពលរដ្ឋមួយក្រុម ដែលមានគ្នាចំនួន១០នាក់បានឆ្លងដែនចូលព្រំដែនថៃ ដើម្បីទៅលីឈើ បានជាន់មីនបណ្តាអោយដាច់ជើងស្តាំម្នាក់ នៅចំណុចព្រលានបេះដូង ខាងកើតច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 ជនរងគ្រោះមានឈ្មោះ ស្រី ភិន ភេទ ប្រុសអាយុ ៥២ ឆ្នាំ រស់នៅភូមិ វាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ១៦ មករាហើយ ។

យ៉ាងណាមិញសូមបងប្អូនទាំងអស់បង្កើតការប្រុងប្រយ័ត្នទាំងអស់គ្នាមិនថា នៅតាមព្រំដែនទេ គឺនៅតាមតំបន់ជាច្រើនគ្រប់ខេត្តនៅគឺនៅមានទាំងអស់ ក្រុមសុីម៉ាក់សម្អាតមិនទាន់អស់ទាំងស្រុងទេ ។់