ជួយស៊ែរបន្តផង...ពេលនេះប្អូនប្រុសដែលត្រូវឆ្កែខាំនោះ បានធូរស្បើយ៥០ភាគរយហើយ ដោយសារវិធីព្យាបាលខាងក្រោមនេះ...(មានវិដេអូ)
ស៊ីហៀង
-

មហាជនប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ មានករណីដ៏រន្ធត់មួយដោយសារតែប្អូនប្រុសម្នាក់ បានត្រូវឆ្កែខាំ បណ្តាលឲ្យប្រកាច់ ចាប់មិនឈ្នះ និងស្រែកលូដូចជាសត្វឆ្កែ ធ្វើឲ្យមហាជនអាណិតជាខ្លាំង។


បើយោងតាមវិដេអូ របស់ Amm Zeiisr បានប្រាប់ឲ្យដឹងថា " ខណៈពេលនេះ ប្អូនប្រុស គាត់បានធូរស្បោយ៥០ភាគរយ ហើយ មិនដូចលើកមុនទេ គឺគាត់មានអាការៈប្រកាច់យ៉ាងខ្លាំងនោះ ដោយសារតែឆ្កែឆ្កួត ។ ម្ចាស់គណនីហ្វេសប៊ុក ក៏ប្រាប់ទៀតថា ប្អូនប្រុស ចាន់ មករា អាយុ ២១ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ស្ថាន​ភាព​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រ បើ​បង​ប្អូន​សប្បុរស​ជន​មាន​បំណង​ចង់​ជួយ​សូម​ទាក់​ទង​មក​កាន់​លេខ​ទូរស័ព្ទ ០៧១​៧៩​៦០​៦៧៨ គាត់បានធូរស្បើយដោយសារតែថ្នាំខ្មែរ គឺដោយវិធីសាស្រ្ត បក​សំបក​ក្រូច​ពោធិ៍សាត់​​យក​តែ​សំបក​ពណ៌ស បុក​ហើយ​បិទ​លើ​ស្នាម​ឆ្កែ​ខាំ​នោះ ហើយ​វិធី​ម្យ៉ាង​ទៀត​យក​ទឹក​ដូង ទឹក​អង្ករ ស្ករ​កន្លះ​ស្លាប​ព្រា បុក​ជា​មួយ​សំបក​កន្ទួត​ឲ្យ​អ្នក​ជំងឺ​ផឹកផ្សំ​គ្នា​។


វិធីមួយទៀត មានចង្កូម​ក្រពើ​​ដុស​ជា​មួយ​ទឹក​ដូង​ក៏​បាន ដុស​ជា​មួយ​ទឹក​ធម្មតា​ក៏​បាន​ ជា​មួយ​ថ្ម​អណ្ដែត​ដាក់​ឲ្យ​យុវជន​ខាង​លើ​​ផឹក។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរ និងជូនពរឲ្យប្អូនប្រុសឆាប់ជាសះស្បើយផងដែរ៕


បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ ទាំងអស់គ្នា៖



ប្រភព៖​Amm Zeiisr