ប៉ូលិសស្រុកខ្ញុំ ! ទៅផ្តឹង រឿងចោរឆក កាបូប ប៉ូលិសនិយាយថា ទាល់តែដូរសុំណុំរឿង ជ្រុះបាត់ខ្លួនឯង បានធ្វើពាក្យបណ្តឹងឲ្យ...(មានវីដេអូ)
-

បុរសជាជនជាតិម្នាក់ត្រូវបានចោរឆកកាបូប និងនៅក្នុងនោះមានរបស់មានតម្លៃជាច្រើន ហើយគាត់ក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ឲ្យសម្ថតកិច្ចជួយដោះស្រាយរឿងក្តីនេះ តែសម្ថកិច្ចបែជាមិនចង់ដាក់ពាក្យបណ្តឹងឲ្យទាល់តែនិយាយគ្នាយូរទៅ ទើបដាច់ចិត្តដាក់ពាក្យបណ្តឹងឲ្យជនរងគ្រោះ តែត្រូវឲ្យខាងជនរគ្រោះកែរពាក្បណ្តឹងពីចោរឆក់ មកជាធ្វើឲ្យជ្រុះបាត់ការបូបដោយខ្លួនឯងវិញ តែខាងជនរងគ្រោះមិនសុខចិត្ត ព្រោះមានវិដេអូ ដែលថតដោយកាម៉េរា យ៉ាងច្បាស់ពីសកម្មភាពឆក ហើយបែជាមេប៉ុស្ត៍សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ប្រាប់ថាទាល់តែប្តូរសំំុណុំរឿងទៅជាការជ្រុះបាត់ដោយខ្លួនឯងវិញ ទើបធ្វើពាក្យបណ្តឹងឲ្យបាន។

តើមានវាំងននខ្មៅអ្វី នៅពីក្រោយសាច់រឿងនេះទៅ? សូមមហាជនវាយតម្លៃនិងសន្និដ្ឋានផងចា៎ ! សូមទស្សនាវីដេអូខាងក្រោម៖