យីអាប្រកាច់នេះ ! ឃើញគេគ្រោះថ្នាក់ចរាចរណ៍ សន្លប់មិនដឹងខ្លួន ទៅធ្វើជាល្អ បន្លំយកម៉ូតូគេជិះយកទៅពួនក្នុងផ្ទះសំណាក់ធ្វើប្រងើយ
ស៊ីហៀង
-

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-4078 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងទៅបុកគូទរថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ រីឯម្ចាស់រថយន្តមិនស្គាល់ម៉ាកនោះ មិនបានរករឿងអីនោះទេ ក៏ជិះចេញទៅបាត់ស្រមោល ។

យ៉ាងណាមិញបន្ទាប់ពីមានហេតុការណ៍មួយនេះកើតឡើងហើយស្រាប់តែមមាន​បរុសម្នាក់ធ្វើជាចិត្តល្អជួយមើលហើយប្រឡំយកម៉ូតូជនរងគ្រោះជិះយកទៅសម្ងំនោក្នុងផ្ទះសំណាក់ដែលមានយីហោឈ្មោះថា លីលី ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំបានសហការគ្នាជាសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការស្រាវជ្រាវអស់រយៈពេលជិត២ម៉ោង បានទៅដល់ផ្ទះសំណាក់យីហោ លី លី ស្រាប់តែឃើញជនសង្ស័យទៅសង្ងំលាក់ខ្លួននៅក្នុងនោះជាមួយម៉ូតូជនរងគ្រោះក៏ធ្វើការឃាត់ខ្លួនភ្លាមៗយកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៨៦ នៅចំណុចផ្ទះសំណាក់យី ហោ លីលី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។