ប្រិយមិត្តប្រាកដជាបានស្គាល់ប្អូនប្រុសម្នាក់ដែលគាត់តែងតែ ចូលរួមយ៉ាងសកម្មនៅក្នុងការជួយដល់ ចាស់ជរា ក្មេងកំព្រា និងទុរគតជន ជាច្រើនអ្នកទៀត ដែលកំពុងងជួបនូវការលំបាកផ្សេងៗ មិនថានៅតាមបណ្តាខេត្ត និងទីក្រុងនោះទេ។

ដោយឡែកកាលពីពេលថ្មីៗនេះ ប្អូនប្រុស មានក្តីនឹករលឹកដល់ក្មួយៗ ប្អូនៗ រស់នៅដាច់ស្រយ៉ាលខ្វះខាត នូវសំភារៈសិក្សាជាច្រើន ដូចជាកាតាបចំនួន472 សៀវភៅសរសេរ ២០០០ក្បាល 1កេស 240ក្បាល ដៃខ្មៅ២០០០ ដេីមជ័រលុប២០០០ ដើម្បីចែកជូនដល់ប្អូនៗ ក្មួយៗ ចំនួន472 នាក់ ។

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេងបានរៀបរាប់ថា "បងប៉ុន្មាននាក់អាចចូលរួមជួយបានខ្ញុំត្រូវការ
កាតាបចំនួន472 (តម្លៃ1=5$)
សៀវភៅសរសេរ ២០០០ក្បាល 1កេស 240ក្បាល (តម្លៃ52$)
ដៃខ្មៅ២០០០ដេីម (មួយប្រអប់5$)
ជ័រលុប២០០០ (មួយប្រអប់5$)
ដេីម្បីចែកជូនកុមារខ្វះខាតចំនួន 472នាក់ នៅក្នុងខេត្តដាច់ស្រយ៉ាលខ្វះខាត
ខ្ញុំខានចុះជួយប្អូនៗលំបាកតាមខេត្តចូល3ខែហេីយ ចឹងបងៗអាចទិញជាសៀវភៅឬសម្ភារះមកបានណាម្នាក់បន្តិចបានណា"។

សង្ឃឹមថា បងប្អូន នឹងចូលរួមចំណែក នៅក្នុងការ ជួយដល់ប្អូនៗ ក្មួយដែលកំពុងតែត្រូវការសំភារៈសិក្សា ជាច្រើនអ្នកនៅតំបន់ដាច់ស្រយ៉ាលនោះ៕




ប្រភព៖ តាំង គីមឡេង