ហុឺម...អាណិតក្មួយស្រីណាស់! ត្រូវឪពុកចងដៃផ្អោបនឹងសសរផ្ទះ មិនដឹងប៉ុន្មានម៉ោងទេ ហេីមដៃមានឈាម និងប៉ោងមុខមាត់ទៀត នេះមិនមែនជាការប្រដៅកូនទេ.... (មានវីដេអូ)
-

អាណិតក្មួយស្រីណាស់?? ត្រូវឪពុកចងដៃផ្អោបនឹងសសរផ្ទះ មិនដឹងប៉ុន្មានម៉ោងទៅហេីយទេ ហេីមដៃហេីយមានឈាមទៀត មិនដឹងថាក្មួយស្រីធ្វេីអ្វីខុសនោះទេ។ តែទោះយ៉ាងណា យេីងមិនគួរណា ប្រដៅកូនដោយវិធីនេះដែរ ជាពិសេសអ្នកស្រុកស្រែជនបទ មួយចំនួនតូច ច្រេីនតែខ្វះការពិចារណា ជ្រេីសយកវិធីអវិទ្យាយកមកប្រដៅណែនាំកូន។

នេះមិនមែនជាវិធីសាស្រ្ដ ក្នុងការប្រដៅកូនប្រកបដោយ ចំណេះនឹងសិលធម៌ឡេីយ ហេីយក៏មិនមែន វិធីប្រដៅប្រកបដោយប្រសឹទ្ធិភាពដែរ។ ខ្មែរយេីងមួយចំនួន នៅតែមានចរឹកប្រដៅកូន ដោយមិនមានបញ្ញា ខ្វះយុទ្ធវិធី រឺដំណោះស្រាយ បញ្ហាក្នុងគ្រួសារ ប្ដីប្រពន្ធកូនចៅ យេីងសង្កេតមេីលកន្លងមកក្នុងក្រុងទំនេីបក៏ធ្លាប់បញ្ហានេះកេីងឡេីងដែរ។

អំពេីនេះជាអំពេីហឹង្សារ ម្យាងវិញទៀតនាងជាកុមា វាប៉ះពាល់សឹទ្ធិកុមាយ៉ាងធ្ងន់ធ្ងរ៊ថែមទៀតផង ដូចនេះសូមអំពាវនាវដល់អជ្ញាធរ ក៏ដូច ដែនសមត្ថកិច្ច មេត្តាចាត់ការបុគ្គលណាដែលប្រព្រឹទ្ធអំពេី ហឹស្សាទារុណកម្ម ទៅលេីបុគ្គលណាម្នាក់ទៀត ត្រូវតែទទួលទោសតាមច្បាប់ជាធរមាណ ជាពិសេស ហឹង្សារទៅលេីកុមា ដូចករណី រំលោភផ្លូវភេទទៅលេីកុមាជាដេីម យេីងឃេីញថា មួយរយះនេះមានករណីរំលោភផ្លូវភេទទៅលេីកុមាច្រេីនករណីណាស់ ហេីយក្នុងនោះដែរយេីងក៏ឃេីញថាក្នុងបណ្ដាញសង្គមហ្វេសប៊ុកក៏បានបញ្ចេញមតិជាច្រេីនចង់សុំសំណូមពរដល់ច្បាប់ស្រុកយេីង អោយមានទោស ប្រហារជីវិតចំពោះករណីរំលោភសម្លាប់លេីកុមា។

ការលេីកឡេីងនេះដោយសារប្រជាជនខ្មែរយេីងស្អប់ខ្ពេីមណាស់ចំពោះការរំលោភពបំពានផ្លូវភេទទៅលេីកុមា ឈានដល់ករណីខ្លះរំលោភសម្លាប់តែម្ដង។

ដូចជារណីក្មួយស្រីដ៏កំសត់ខាងក្រោមនេះសូមឪពុកម្ដាយដ៏ទៃទៀត កុំយកគំរូតាមអោយសោះ យេីងមានយុទ្ធិវិធីច្រេីនណាស់ក្នុងការប្រដៅកូនហេីយមានប្រសឹទ្ធិភាពខ្ពស់ចូររៀនស្វែងយល់ពីចិត្តពួកគេ កុំយកកំហឹងទល់កហល់មកប្រេី ទោះអ្នកមានបញ្ញាប៉ុណ្ណាបេីមិនចេះទប់អារម្មណ៍មួយឆាវនោះបញ្ញាយេីងមិននៅក្នុងខ្លួនយេីងឡេីយ។ 


(អត្ថបទ ដោយ ផេង រីណា)

(Video ប្រភព បេក្ខជន)