បាត់ដំបង ៖ ករណីសង្ឃមួយនអង្គនាំស្រីចូលសណ្ឋាគារតែពីរនាក់ សង្ស័តែធ្វើអីខុសនិងវិន័យសង្ឃព្រោះចូលអស់រយៈពេល៤យប់មកហើយ ទើបមានការសង្ស័យ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ធ្វើការនាំខ្លួនយកមកសាកសួរបន្ទាប់ពីមានការសង្ស័យថា អាចល្មើសនឹងវិន័យសង្ឃ។

លោកសង្ឃ ឡាយ លីន ដែលមានព្រះជន្ម ៣៦ ព្រះវស្សាហើយ លោកមានស្រុកកំណើតនៅឃុំរាំងកេសី ស្រុកសង្កែ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។ ដែលនារីខាងស្រីមានឈ្មោះ គីម វ៉ារី អាយុ២៦ឆ្នាំ ហើយបច្ចុប្បន្ននាងបានចាកចេញពីស្រុកកំណើតនៅឃុំរាំងកេសី ទៅរស់នៅក្នុងខេត្តត្រាវីញ ឬ ខេត្តតាយីញ ឬ ខេត្តព្រះត្រពាំង ( កម្ពុជាក្រោម ) បានទូរស័ព្ទឲ្យទៅទទួលនាង ព្រោះបានឡើងមកលេងខេត្តបាត់ដំបង។

ភិក្ខុសង្ឃអង្គនេះបានបន្តថា នៅពេលនោះលោកបានជិះម៉ូតូកង់៣ ទៅទទួលនាងនៅត្រង់ចំណុចរង្វង់មូលព្រាបស ប្រហែលជាម៉ោង ៨ និង ៣០ នាទី យប់ ព្រមទាំងបាននាំនាងមកសម្រាកនៅក្នុងសណ្ឋាគារ ប្រេស៊ីដង់ តែម្តងទៅ។ ព្រះសង្ឃបានបន្ថែមថា នៅថ្ងៃទី២៩,៣០ និង ៣១ ខែឆ្នាំដដែល លោកបាននាំនាងទៅលេងតាមតំបន់រមណីយដ្ឋាននានា ដូចជា ប្រាសាទបាណន់ ភ្នំសំពៅ ផ្ទះបុរាណវត្តគរ ប៉ៃលិន ប្រាសាទឯកភ្នំ និងប្រាសាទបាសែត ។ល។

បើទោះបីជាមិនមានភាគីណាមួយសារភាពអំពីការរួមមេត្រីភាពជាមួយគ្នាយ៉ាងណា ក៏ដោយ ក៏ប្រភពមួយចំនួនបានអះអាងថា វាពិតជាខុសនឹងវិន័យសង្ឃបាត់ទៅហើយ ពិសេសគឺខូចសាសនាតែម្តង។នៅក្នុងខណៈនោះដែរ សមត្ថកិច្ចបានប្រគល់ភិក្ខុសង្ឃនោះ ទៅឲ្យលោក គុណ សម្បត្តិមុនីរតន៍ ដែលជាប្រធានមន្ទីរធម្មការខេត្ត ដើម្បីពិចារណា ដោយនៅពេលនោះក៏មាន ព្រះមហា ពេជ្រ សៀក លេខាធិការគណខេត្ត និង លេខាអនុគណ ក្រុងបាត់ដំបង បាននិមន្តចូលរួមផងដែរ ប៉ុន្តែប្រភពមួយបានបង្ហើបថា អាចប្រឈមនឹងការផ្សឹក ដោយមិនអាចជៀសបានឡើយ៕