ទឹកចិត្តល្អណាស់ ខ្មែរស្រលាញ់ខ្មែរ! ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា ក្លឹបបាល់ទាត់ មុនីរាជ រួមជាមួយ លីតា សាឡន បាននាំយកថវិការ និងសម្ភារៈសិក្សាជួយដល់សាលា ស្រែកិន...(មានវីដេអូ)
នៅក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៩ ក្លឹបបាល់ទាត់ មុនីរាជ រួមជាមួយ លីតា សាឡន បាននាំយក ថវិការ សំភារះសិក្សា និងសុីម៉ង់១តោន ព្រមទាំហូបអាហារ សាមគ្គី ជាមួយប្អូនៗ នៅសាលាបឋមសិក្សា ស្រែកិន ស្ថិតភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលសាលាមានការខ្វះខាត និងត្រូវការជំនួយបន្តរទៀត។
ដូចបានឃើញក្នុងវីដេអូខាងក្រោម សូមពុកម៉ែ បងប្អូនទាំងអស់ មិនថាក្នុងស្រុក ឬក៏ក្រៅស្រុកនោះទេ ដែលមានបំណងចង់ជួយដល់ប្អូនៗ នៅសំភារៈសំរាប់សិក្សា អាចទំនាក់ទំនងលេខទូរស័ព្ទរបស់លោកគ្រូបាន 068 691 616, 069 691 616។
សូមជួនពរដល់កីឡាករ មុនីរាជទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួត នៅប្រទេសថៃ ???? នាពេលដ៍ខ្លីខាងមុខនេះ ??? ៕













ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។