អាណិតម៉ែណាស់ ! ម្តាយក្រមែនពិត តែចិត្តម្តាយមិនក្រសម្រាប់កូនទេ ឲ្យតែកូនម៉ែរបានហូបឆ្អែត មានសុខភាពល្អ ម៉ែសប្បាយចិត្តណាស់
រូបភាពមួយសន្លឹក ដែលបានឆ្លុះបញ្ចាំងពីទឹកចិត្តម្តាយដែលលះបង់ចំពោះកូនហើយ ស្រឡាញ់កូនជាងខ្លួនឯងនិងជាងអ្វីៗទាំងអស់ គឺតែងតែនៅតាមបីបាច់ថែរក្សា ការពារ ទំនុកបំរុង បារម្ភឮរំលែកទុក្ខ និងលើកទឹកចិត្តកូនជានិច្ច បើទោះជាត្រូវប្រឈមមុខនឹងការលំបាក ឧបសគ្គគ្រោះថ្នាក់រហូតដល់យកជីវិតទៅប្តូរ ក៏អ្នកម្តាយមិនដែលរេរា ត្អូញត្អែរឡើយ។

យ៉ាងណាមិញយើងក្រលេកទៅមើលកូនប្រុសកូនស្រីដែលដើផ្លូវខុស កំឲ្យមានការស្តាយក្រោយ ដោយមិនបានមើលថែអ្នកមានគុណរបស់ខ្លួនអី ទាន់មានគាត់នៅហៅអ្នក នៅមើលអ្នកឃើញ មេត្តាមើលថែលោកទាំងពីរ ស្រឡាញ់លោកដូចលោក ស្រឡាញ់យើងអញ្ចឹង លះបង់ដើម្បីលោក ដូចលោកលះបង់ដើម្បីកូនអញ្ចឹង គ្មានគុណូបក្ការ:ណាធំជាងគុណរបស់អ្នកម្តាយ ហើយក៏គ្មានមហាសមុទ្រណាធំជាងសមុទ្រទឹកភ្នែករបស់អ្នកម្តាយឡើយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។