លោកតាន់ គឹមសួរ ថា៖ សូមបញ្ឈប់បានទេ? អស់លោក លោកស្រី អ្នកនាងនិងកញ្ញាដែលចូលចិត្តតែបង្ហាញរូបភាពថោកទាប ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន បើមានបេះដូងជាមនុស្ស គឺប្រាកដជាឈឺខ្លាំងណាស់ហើយ...
-

មហាជនប្រាកដជាបានស្គាល់លោក​ តាន់ គឹមសួរ​ ដែលលោកបានធ្វើវិដេអូអប់រំ​ និងបានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់ចាស់ ជរា ក្មេងកំព្រា និង ក្មេងដែលត្រូវ ការរំលោភបំពានជាដើម។ 


កាលពីពេលថ្មីនេះ មានករណីឃាតកម្មដ៏សាហាវមួយដែលធ្វើឲ្យពីរនាក់បងប្អូន នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យមហាជន​ អាណិតពីរនាក់បងប្អូននោះយ៉ាងខ្លាំង ។


ដោយឡែកនៅក្នុងគណនី្វហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "សូមផ្ញើជូនអស់លោក លោកស្រី អ្នកនាងនិងកញ្ញាដែលចូលចិត្តតែបង្ហាញរូបភាពថោកទាបដើម្បីទាក់ទាញផលប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួននៅលើបណ្តាញផ្សព្វផ្សាយដ៏ធំនេះផង ឃើញរូបភាពទាំងនេះហើយ មានអារម្មណ៍យ៉ាងណាដែរ? បើអ្នកទាំងអស់គ្នាឯងមានបេះដូងជាមនុស្ស គឺប្រាកដជាឈឺខ្លាំងណាស់ហើយ។ សូមបញ្ឈប់បានទេ? ចាំដល់ពេលដែលប្រទេសយើងអាចគ្រប់គ្រងនិងរៀបចំច្បាប់វិន័យតឹងរឹង និងរៀបចំប្រព័ន្ធអប់រំបានល្អខ្លាំងសិនបានទេ? ចង់ថតស្រាត ឬរឿងអាសអាភាសដូចប្រទេសជិតខាងក៏គ្មានអាណាថាអីដែរ???"។


ប្រភព៖ Tan Kimsour