កណ្តាល ៖ មានការភ្ញាកផ្អើលមួយយ៉ាងខ្លាំងនៅភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីមានករណីផ្ទះអាវុធដោយ ជនទំនើងមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានគេចខ្លួនបន្ទាប់ពីបាញ់ ចំនួន៤គ្រាប់។

យ៉ាងណាមិញសម្ថកិច្ច បានធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ ដែលក្នុងនោះមាន ស្រោមកាំ ភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១, កូនសោររថយន្ត១ តេឡេរថយន្ត១)។ ជននេះ បាន ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) បើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺនៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ c125 ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាង B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស ០២នាក់ទៀត មិនស្គាល់ឈ្មោះ។

ដោយសារតែមានការឈ្លោះប្រកែកគ្នាតែមិនដឹងថា ដោយតែរឿងអ្វីឲ្យពិតប្រាកដនោះទេ ស្រាប់តែ ជើងខ្លាំងម្នាក់នេះ ដើរចេញមកខាងក្រៅហាង ហើយស្រាប់តែចាក់កែបម៉ូតូយកកាំភ្លើង ខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន០៣គ្រាប់។

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺជនសង្ស័យបានស្រែកខ្លាំងៗថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងា ប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»។ករណីនេះ កំសម្ថកិច្ច ពុងស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យមកដាក់ទោសតាមច្បាប់។ សូមទស្សនាវីដេអូខាងក្រោម៖


