តោះ ចាំកាលទៀត ! ផ្កាស្មៅ ស្រស់ ស្អាតមួយកន្លែងនេះ កំពុងតែរងចាំអ្នក និង មិត្តរបស់អ្នក មិនឆ្ងាយទេ មានទីតាំងស្ថិតនៅ....
មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីបានឃើញសួនផ្ការមួយកន្លែងនៅក្នុងទឹកដីខេត្តបាត់ដំបង ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ព្រៀបដូចនៅក្នុងស្រុកគេអញ្ចឹង បើមិនបានទៅផ្ទាល់បងប្អូនខ្លះថា សួនផ្ការមួយនេះនៅក្នុងប្រទេសជប៉ុនហើយ តែការពិតគឺស្ថិតនៅក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង យើងទេ។

គួរឱ្យដឹងផងដែរថា ផ្កាស្មៅនេះដុះនៅលើដីទំនេរចោល មួយកន្លែងនៅតាមដងផ្លូវទៅកាន់ទឹកធ្លាក់ ថ្មដាចំការធុរេន សំឡូត ដោយចូលតាមផ្លូវភ្នំចំបាំងចម្ងាយប្រហែល២គីឡូខាងស្ដាំដៃ។ ប្រសិនជាចង់ថតរូបស្អាតអ្នកអាចមកលេងនៅពេលព្រឹកព្រលឹម៕
សួនផ្ការមួយនេះកំពុងតែអន្ទង ចិត្តបងប្អូនទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ឲ្យមានចំណាប់អារម្មណ៍ចង់ទៅទស្សនា និង ផ្តិតយករូបភាពស្អាតពីទីកន្លែងនោះ។ .

ប្រភពរូបភាព៖ So Neang








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។