ហួសចិត្តម៉ែឪ កូនស្រីអាយុ៤ឆ្នាំ ត្រូវបុរសម្នាក់ ចូលបៀតបៀនកេរ្តិ៍ខ្មាស់ប៉ង់រំលោភ តែមិនបានសំរេច ចុងក្រោយបញ្ចប់រឿងដោះស្រាយ ត្រឹមលុយ២៥០ដុល្លារ
-

ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ព្រៃផ្សៃណាស់ បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ៤ឆ្នាំ ហើយរត់គេចខ្លួនបាត់ .... ករណីនេះ កេីតហេតុនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខឆ្នាំកុរ​ ឯសក័​ ព.ស២៥៦៣​ ត្រូវថ្ងៃទី៣០.០៥.២០១៩​ វេលាម៉ោង២២.១០នាទី នៅចនុចភូមិថ្កុល ឃុំត្រេីយស្លា​ ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ​ ច រ ស ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ​ លី​ វុត្ថា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​ថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ​កសិករ (​គេចខ្លួន)។ វត្ថុតាងចាប់យក ទូរស័ព្ទ០១គ្រឿង និងអាវដៃ​ខ្លី ពណ៍ខ្មៅ​ លាយខៀវ ចំនួន០១។

​ សភាពរឿងហេតុ នៅថ្ងៃទី​ខែឆ្នាំ​វេលាម៉ោងកេីតហេតុខាងលេី​ ឈ្មោះ​ ច រ ស បានទៅដេកនៅក្នុងមុង សំយ៉ាបខាងមុខផ្ទះ ជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ។ ពេលនោះជីដូន បានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះ លី វុត្ថា កំពុងនៅក្នុងមុង ហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័០១គ្រឿង និងអាវ០១។

សូមបញ្ជាក់ថា: លុះដល់ថ្ងៃទី០២.០៦.២០១៩​ វេលាម៉ោង​១១.៤៣នាទី ទេីបម្តាយ​និងឪពុកជនរងគ្រោះ​ បានមកប៉ុស្គិ៍ នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យា បញ្ចប់រឿងកុំឲ្យមានគុំនំគួនគ្នា ដោយភាគីសងខាងឯកភាពគ្នា សងលុយ២៥០ដុល្លា ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ។ ករណីនេះ ក្រោយទទួលបានព័ត៌មានកំលាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕