តុលាការ បញ្ជូនមន្រ្តីយោធាជើងខ្លាំង "អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បា​ញ់ឲ្យ​ងា​​ប់" ទៅដាក់ពន្ធនាគារខេត្តកណ្តាល បណ្តោះអាសន្ន ក្រោយពីបាញ់៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold
-

កណ្តាលៈ កាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន មន្រ្តីយោធាម្នាក់ មានឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដែលបាញ់៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ដាក់ពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្នហើយ។ ដោយហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង៨ៈ៣០នាទីយប់ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បញ្ជក់ៈ នៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យ ដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន ០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ជនបង្កបានប្រគល់ខ្លួនជូនអាវុធហត្ថខេត្តកណ្តាល ដើម្បីទទួលទោសតាមច្បាប់ផងដែរ៕