សត្វត្រកួតនិងអណ្តើក ទម្ងន់ជាង៦០០គីឡូក្រាម បំរុងដឹងទៅប្រទេសវៀតណាម ត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាននៅផ្លូវវ៉េងស្រេង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងនគរបាលសេដ្ឋកិច្ចរាជធានី បង្ក្រាបរថយន្តស៊ីណាមួយគ្រឿង ជារថយន្តមានដឹកសត្វព្រៃជាច្រើន ធ្វើឡើងស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង បំណងឆ្ពោះទៅខេត្តតាកែវ ហេីយដឹកបន្តទៅប្រទេសវៀតណាម ដែលសត្វទាំងនោះ មានត្រកួតនិងអណ្តើក មានទម្ងន់ប្រហែលជាង៦០០គីឡូក្រាម។
អ្នកបើកបររថយន្តឈ្មោះ ឈាង រ៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ជាអ្នកស៊ីឈ្នួលដឹក មានទីលំនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ៕








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។