មានសព្វមានគ្រប់សង្គមមួយនេះ! លោកយាយ៧៨ឆ្នាំម្នាក់ ត្រូវចោរចូលប្លន់ ហើយចាប់រំលោភបានសម្រេច នៅស្រុកគីរីវង់
-

ខេត្តតាកែវ: កាលពីវេលាម៉ោង១យប់ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចបន្ទប់ក្រោមផ្ទះ ក្នុងភូមិស្វាយស ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាតែវ។ មានករណីប្លន់ និងរំលោភលោកយាយម្នាក់ មានឈ្មោះ ប ម ភេទស្រី អាយុ ៧៨ឆ្នាំ។

ដោយជនសង្ស័យបានស្រែកហៅជនរងគ្រោះឲ្យបើកទ្វារ នៅក្នុងខណ:នោះ ជនរងគ្រោះបើកទ្វារចេញមក រកមើលមិនឃើញ គាត់ក៏ចូលទៅក្នុងបន្ទប់វិញ តែជនសង្ស័យនៅពីក្រោយ បន្ទាប់មកជនសង្ស័យ ចាប់ផ្ដើមធ្វើសកម្មភាពបង្ខំលើផ្លូវភេទ ជនរងគ្រោះរហូតបានសម្រេច ហើយគំរាមយកចញ្ចៀន១វង់ លុយ៥ម៉ឺនរៀល ចេញទៅក្រៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ដើម្បីប្រមូលភស្ភុតាងកសាងសំណុំរឿង និងកំណត់មុខសញ្ញាជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់ ៕