មិនគួរឲ្យជឿ...តារាសម្តែងប្រុស ខួច​ ក៏ធ្លាប់ជាក្មេងម្នាក់ ដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាដែរ
-

ភ្នំពេញ៖ តារាសម្តែងប្រុសសង្ហា ប្រុស ខួច ដែលកំពុងក្តោបបានទីផ្សារយ៉ាងសន្ធឹកសន្ធាប់ និងទទួលបានប្រជាប្រិយភាព​ ពីសំណាក់មិត្តគ្រប់ស្រទាប់វណ្ណៈ តាមរយៈការសម្តែង ខ្សែរភាពយន្តជាច្រើន និងតាមរយៈថតវិដេអូចម្រៀងជាមួយតារាចម្រៀងល្បីៗ ទៀតផង។


តារាប្រុសរូបសង្ហានេះ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ ដោយសារតែលោកមានទេពកោសល្យ នៅក្នុងការសម្តែងទើបលោក អាចចាប់យកចិត្តមិត្តៗយុវវ័យបានដោយមិនពិបាក។ ម្យ៉ាងទៀត គឺដោយសារតែលោកមានរូបសម្បត្តិស្រស់សង្ហាទៀតផង។


ក្រៅពីជីវិតដល់សប្បាយរីករាយនោះ លោកក៏បានបង្ហើបពីខ្សែរជីវិតរបស់លោក ដែលលំបាកវេទនា ទម្រាំតែលោកបានឈានមកដល់ថ្ងៃនេះគឺមិនមែនជារឿងងាយស្រួលនោះទេ។ 


តារាប្រុសសង្ហារូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "នេះជាកន្លែងដែលខ្ញុំធ្លាប់រស់នៅពីមុន????????????មណ្ឌលកុមារកំព្រា"។ ការរស់នៅក្នុងមណ្ឌល កុមារកំព្រា មិនមែនជារឿងអាក្រក់នោះទេ តែគឺជាកន្លែងមួយដែលផ្តល់នូវភាពកក់ក្តៅ និងបានបង្រៀនលោក គ្រប់រស់ជាតិជីវិត ទោះបីមិនដូចជាពិភពខាងក្រៅក៏ពិតមែន តែលោកក៏បានប្រាប់ថា ការរស់នៅក្នុង មណ្ឌលកុមារកំព្រា គឺលោកបានរៀនសូត្រច្រើនណាស់ ទាំងការរស់នៅ និងការអប់រំ ពិសេសនៅក្នុងមណ្ឌលកុមារកំព្រា បានបង្រៀនរូបលោក មិនឲ្យចេះមើលងាយមនុស្សដូចគ្នា។


ខ្សែរជីវិតមួយនេះហើយ បានធ្វើឲ្យលោករៀនរស់នៅក្នុងសង្គមមួយនេះបានយ៉ាងល្អ ប្រសើរ បើទោះបីជាលោក ស្ថិននៅក្នុងស្ថានការបែបណាក៏ដោយ លោកតែងតែរឹងមាំ ជំនះគ្រប់ឧបសគ្គទាំងអស់។ 


ប្រភព៖ Pros Khouch