ឱកាស​ល្អ​​កម្រ​មាន ! សម្រាប់យុវជនខ្មែរ គ្រូបង្វឹក ជម្រើសជាតិ កម្ពុជា លោក Honda ប្រកាសរើស កីឡាករ​បង្ហាត់​មិន​យក​លុយ ​ហើយ​ឱ្យ​លុយ​ថែម​វិញ​ទៀត​
-

លោក​ Keisuke Honda គឺជាអ្នកចាត់ការរបស់ក្រុមបាលទាត់ គោព្រៃ កម្ពុជា ដែលជាកីឡាករ ឆ្នើមួយរូបរបស់ជប៉ុន ហើយសម្រេចចិត្តជួយបង្ហាត់បង្រៀនដល់ក្រុមបាលទាត់កម្ពុជាដោយមិនយកប្រាក់សូម្បីតែមួយរៀលហើយចំណាយពេលវេលាផ្ទាល់ខ្លួន និងថវិការផ្ទាល់ខ្លួន នៅក្នុងការបង្ហាត់ក្រុមជម្រើសជាតិកម្ពុជា ។

យ៉ាងណាមិញយោងទៅតាមគណីហ្វេសប៊ុករបស់លោក Keisuke Honda បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមថា " ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ដុល្លាម្នាក់ តើមានអ្នកណាចង់អោយខ្ញុំ បង្រៀនបាល់ទាត់ដែរឬទេ? ប្រសិនបើមាន សូមផ្ញើសារមកខ្ញុំផង។ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺសុំចំពោះអ្នកដែលមានឆន្ទៈក្នុងការចង់លេងជាតំណាងប្រទេសដើម្បីចូលរួមប្រកួតវ៉លខាប់តែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើការជ្រើសរើសតាមការសម្រេចរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើការបង្រៀនដោយផ្តល់ជាថវិការជូន។" ។