ខ្លាចហើយ លោក សម័យនេះ ! ចាប់សាមណេរ ២អង្គ ផ្សឹកភ្លាមៗ បន្ទាប់ពីសំងំប្រើប្រាស់គ្រឿងញៀនក្នុងកុដិ ...
បាត់ដំបង៖ កាលពី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានពត៌មានច្បាស់ការ សមត្ថកិច្ច បើកប្រតិបត្តិការឆ្មក់ចូល កុដិលេខ៥ និងលេខ៨ នៅវត្តក្តុល ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ឃាត់ខ្លួននេន២អង្គ និងយុវជន២នាក់ ខណៈពួកគេកំពុងប្រើប្រាស់ថ្នាំញៀន។

ក្រោយពីសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឃាត់ខ្លួន រួច បានប្រគល់ឲ្យចៅអធិការវត្ត ធ្វើការផ្សឹកភ្លាមៗ នាំយកទៅសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។សម្ភារ:ដកហូតបានរួមមាន៖ ថ្នាំញៀន មួយចំនួន។គ្រហស្ថ និងលោកនេន ដែលឃាត់ខ្លួនខាងលើ ៖ ទី១.ឈ្មោះ ផនសំរេច អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងវត្តបាក់អំរេក ស្រុកឯកភ្នំ និងឈ្មោះ ហៀង ទិត្យ អាយុ១៧ឆ្នាំ នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ទី២.ឈ្មោះ ផន សុភាព ហៅកណ្តុរ អាយុ១៩ឆ្នាំ (នេន)។ ទី៣.ឈ្មោះ មុត យឿម អាយុ២៣ឆ្នាំ (នេន) គង់នៅក្នុងវត្តក្ដុលទាំង២អង្គ ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។