ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាម្ចាស់ជំនួញជាច្រើនខាងផ្នែកកសិកម្ម ហើយទទួលបានជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីមុខជំនួញ ដ៏ច្រើនសន្ធឹកសន្ធាប់ហើយនោះ លោកក៏មានតំបន់ពីសេសមួយដែលមានផ្ទះតំលៃមួយខ្នងមិនលើសពី១០ម៉ឺនដុល្លារ។

ក្រោយពីទទួលបានជោគជ័យ និងមានកេរ្តិ៍ល្បីល្បាញហើយនោះ លោកឧកញ៉ា ម៉ុង ឫទ្ធី មានជំនួញពេញដៃ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភផងដែរ។ អ្វីដែលយើងមិនអាចបំភ្លេចបាននោះ គឺភរិយាដ៏ល្អ និងជាស្ត្រីមេផ្ទះយ៉ាងចំណាន ទុក្ខដាក់របស់របរបានយ៉ាងស្អាត នេះបានចំជាមេផ្ទះដល់ចំណានពិតមែន។

ក្រៅពីមុខជំនួញដ៏ច្រើនសន្ធឹកសន្ធាប់ហើយនោះ ភរិយារបស់លោក ឧកញ៉ា កំពុងតែមហាញឹកនៅក្នុងការធ្វើផ្អកសាច់ជ្រូកលក់ ទឹកប្រហុក និងទំពាំងជ្រក់ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ និងមានអនាម័យ ដើម្បីដាក់លក់តាមអនឡាញទៀតផង។

បើយោងតាមផេកផ្លូវការមួយដែលមានឈ្មោះថា "ផ្សារកសិករកែវផុស" បានធ្វើការផុសពីសម្មភាពរបស់ភរិយាលោកឧកញ៉ា កំពុងតែធ្វើផ្អកសាច់ជ្រូកលក់ ទឹកប្រហុក និងទំពាំងជ្រក់ ដោយនៅក្នុងសារនោះបានរៀបរាប់ថា "ផ្អកសាច់ជ្រូក 1Kg 45,000៛, ទឹកប្រហុក1ដប 20,000៛, ទំពាំងជ្រក់មួយកែវ 25,000៛ , មានវិញហើយអាចOrder បានចា៎ ☎️093646425 ?សេវាដឹកតាមជិតឆ្ងាយ"។

បើយោងតាមរូបភាពទាំងនេះ ចង់បញ្ជាក់ឲ្យអតិថិជនបានជ្រាបថា ផ្អកសាច់ជ្រូកលក់ ទឹកប្រហុក និងទំពាំងជ្រក់ គឺធ្វើឡើងដោយស្នាដៃរបស់ភរិយាលោកឧកញ៉ាផ្ទាល់ ធានាថាឆ្ងាញ់ជាប់ចិត្តតែម្តង៕





ប្រភព៖ ផ្សារកសិករកែវផុស