សូមចូលរួមរំលែកទុក្ខផង...នាយក្រឹម ជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណភាពហើយ នៅសហរដ្ឋអាមេរិក ដោយ...
ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ ក្រឹម មានទុក្ខជាទម្ងន់ ដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់ ដែលមានឈ្មោះថា លោកយាយ ម៉ី ថុន ដែលបានចែកឋាននៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ ឆ្នាំដោយជរាពាធ។

បើយោងតាមគណនីលោក ហេង ឡុង បានបង្ហោះនៅមុននេះមួយម៉ោង ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា "សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារបង អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ដែលបានបាត់បង់អ្នកម្តាយជាទីគោរព និងជាទីស្រាលាញ់ដោយលោកយាយបានធ្វើមរណៈកាលនៅវេលាម្សិលមិញ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់ឋានសុគតិភព???"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកយាយទៅកាន់សុគតិភព និងសូមឲ្យក្រុមគ្រួសារនៃសព កាត់ចិត្តផងដែរ៕

ប្រភព៖ Heng Loong
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។