ស្រស់ស្អាតខ្លាំង... រឿន ណាត ស្រស់ស្អាតដូចព្រះនាងម្ចាស់ ក្នុងឈុតពណ៌ស លាយទឹកមាស មួយឈុតនេះ
ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីវត្តមានរបស់ កញ្ញា រឿន ណាត គឺជាអតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា និងជាតារាសម្តែងម្នាក់ ដែលក្តោបបានចិត្តមិត្តយុវវ័យ តាមរយៈការថតសាច់រឿងអប់រំខ្លី និងតាមរយៈ MV ផងដែរ។

តារាស្រីរាងតូចស្រឡូនរូបនេះ កាលពីថ្ងៃម្សិលមិញនេះ នាងក៏បានបង្ហាញរាងយ៉ាងស្រស់ស្អាត នៅក្នុងឈុតពណ៌សលាយជាមួយទឹកមាស ដាំត្បូង ជាមួយមកុដ ដ៏ស្រស់ស្អាត ។ ក្នុងឈុតដ៏ស្រស់ស្អាតនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមើលទៅសម្រស់កញ្ញា កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។

ក្រោយពីកញ្ញា បានបង្ហោះរូបភាពដូចនេះ ក៏មានបងប្អូនជាច្រើន លាន់មាត់សរសើរពីសម្រស់របស់កញ្ញានៅក្នុងមួយឈុតនេះ ថា ស្រស់ស្អាតខ្លាំង មើលសឹងតែមិនស្គាល់។

តារាស្រីរូបនេះ ក៏បានប្រាប់ឲ្យដឹងថា ការតុបតែងដ៏ស្រស់ស្អាតមួយឈុតនេះ ដោយ មយូរ៉ា ហ្គោល សំអាងការ៕

ប្រភព៖ Rern SiNat
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។