សូមជួយអ៊ុំស្រីនិងក្មេងៗផង...អ៊ុំស្រីម្នាក់ ត្រូវទទួលបន្ទុកចិញ្ចឹមចៅដល់ទៅ៦នាក់ រាល់ថ្ងៃរកតែអង្ករហូបមិនបានផង ព្រោះកូនៗទៅធ្វើការនៅថៃមិនដែរ...(មានវិដេអូ)
-

ហ្វេសប៊ុក៖ បច្ចុប្បន្នមានបងប្អូនជាច្រើនបានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៏ ដើម្បីជួយដល់ជនទីទាល់ក្រ និងក្មេងកំព្រា ដែលកំពុងតែរស់នៅក្នុងស្ថានភាពលំបាក។ 


បើយោងតាមវិដេអូ ដែលម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rin Ran បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនមានអារម្មណ៍ថា ខ្លោចចិត្តជាខ្លាំង ក្រោយពីបានទស្សនាវិដេអូ និងការរៀបរាប់របស់អ៊ុំស្រី ។នៅក្នុងវិដអូ នោះ អ៊ុំស្រីបានប្រាប់ថា រាល់ថ្ងៃគាត់ត្រូវចិញ្ចឹមចៅតូចដល់ទៅ៦នាក់ ព្រោះម្នាក់ឪពុករបស់ចៅៗរបស់គាត់ បានទៅធ្វើការនៅថៃអស់ហើយ ហើយមិនដែលផ្ងើរប្រាក់មកឲ្យគាត់ ដើម្បីចិញ្ចឹមចៅជាច្រើនអ្នកទៀត។


ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ថា "???សូមបងប្អូនជួយ share យកតែបុណ្យផងចុះ ក្រែងមានអ្នកជួយ ក្មេងៗ ថ្ងៃទី ០៥ ០៦ ២០១៩។

ខ្ញុំបាទបានចុះជួបបងស្រី កំសត់រស់នៅជាមួយចៅៗ6នាក់ រាល់ថ្ងៃរកតែអង្ករហូបមិនបានផងកូនៗទៅថៃបាត់ស្ងាត់ជ្រៀបមិនដែលបានផ្ញើលុយឲ្យគាត់សោះ។

ខ្ញុំបាទសូមអំពាវនាវដល់បងប្អូននៅក្នុងស្រុកនិងក្រៅស្រុកសូមជួយជាថវិកាតិចក្ដី ច្រើនក្ដីដើម្បីទិញអង្ករនិងគ្រឿងឧបភោគបរិភោគឲ្យគាត់សូមអរគុណ081882525។


ម្ចាស់គណនីហ្វេសប៊ុក បានប្រាប់ឲ្យដឹងថា អ៊ុំស្រីរស់នៅ សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត៕


សូមទស្សនាវិដេអូ៖



ប្រភព៖​ Rin Ran