កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយបានធ្វើការបង្ហោះវិដេអូ ពីសកម្មភាពរបស់ លោកពូរត់រ៉ឺម៉ក់កង់បីឥណ្ឌាម្នាក់ ដែលកំពុងតែបើកវ៉ាគេ វ៉ាឯង ជ្រេរគេពេញផ្លូវ ធ្វើឲ្យអ្នកបើកបរ មា ការខ្លាចរអា ដោយសារតែខ្លាចប៉ះពារ អាចបង្កជាគ្រោះថ្នាក់ ដោយយថាហេតុណាមួយ។
នៅក្នុងវិដេអូនោះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការចែករំលែកយ៉ាងច្រើន ពេញបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ផងដែរ។
ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះវិដេអូ នោះមានឈ្មោះថា Yim Oudom បានបង្ហោះវិដេអូ ពីរ៉ឺម៉កកង់បីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1HP-5796 ទាំងស្ថានភាពស្រវឹង បើករ៉េពេញផ្លូវ បង្កឲ្យមានធ្វើដំណើរមានការភ័យខ្លាច និងតក់ស្លត់ជាខ្លាំង ។
យ៉ាងណាមិញ ក្រោយពីបានឃើញវិដេអូមួយនេះហើយ ក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញមតិ ដោយធ្វើការខមិន ចំពោះលោកពូបើកកង់បីផងដែរថា "សូមជួយបញ្ឈប់គាត់ផង ប្រយ័ត្នមានគ្រោះថ្នាក់ដល់អ្នកដទៃ" អ្នកខ្លះថា "ចុះមិចមិនឃាត!!!??នៅតាថតបើប៉ះរឺបុកគ្នាអីទៅ!!យ៉ាប់មែននាក់ថតនឹង" និងមានពាក្យជាច្រើនទៀត៕
សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ Yim Oudom