លឿនមែន...ករណីចោរលួចម៉ូតូ ម៉ាក Scoopy មួយគ្រឿងទៅបាត់ដោយសុវត្ថិភាព...(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញនេះ មានករណី ចោរលួចម៉ូតូ ម៉ាក Scoopy មួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ។ បើយោងតាមវិដេអូឃ្លីបប្រហែលជា២០វិនាទី ពីសកម្មភាពរបស់ចោរនោះ យ៉ាងច្បាស់។


បើតាមវិដេអូឃ្លីបនោះ ចោរមានកំពស់ប្រហែលជា១ម៉ែត្រ៧០ជាង ក្នុងឈុតពណ៏ក្រហម។ ក្រោយពីបានឃើញជនរងគ្រោះឈប់ម៉ូតូ រួចដើរចូលក្នុងបាត់ភ្លាម ចោររូបនោះក៏បានធ្វើសកម្មភាពលួចម៉ូតូតែម្តង។


ក្រោយពីបានឃើញវិដេអូនេះភ្លាម ធ្វើឲ្យមហាជនច្រើន ស្ទើរតែមិនគួរឲ្យជឿ ដោយសារតែចោរនោះគាត់ពិតជាហ៊ានខ្លាំងណាស់ ចូលមកលួចដោយគ្មានញញើតអ្វីបន្តិចសោះ ពិតជាហ៊ានខ្លាំងមែនទែន។


ជាក់ស្តែងម្ចាស់ម៉ូតូ ដែលមានឈ្មោះថា" An Dy II " បានធ្វើការបង្ហោះកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ថា"មុននេះមន្តិចចោរបានកាច់កម៉ូតូខ្ញុំ បេីបងប្អូនបានឃើញជួយទំនាក់ទំនងមកខ្ញុំផង 0964463599 2AP 6138"។


យ៉ាងណាមិញ ម្ចាស់ម៉ូតូក៏បានសូមអំពាវនាវដល់ បងប្អូនពិសេស គឺសមត្ថកិច្ចមេត្តជួយអន្តរាគមន៍ជួយស្វែងរកម៉ូតូ របស់ខ្លួនផង និងចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ផង៕


មានវិដេអូ៖



ប្រភពៈ​ An Dy II