ពីសម័យកាល ទៅសម័យកាលមួយ បច្ចេកវិទ្យាកាន់តែជឿនលឿន ងាយស្រួលធ្វើឲ្យមនុស្ស កាន់តែងាយស្រួលក្នុងការទំនាក់ទំនង មិនថាតាមទូរស័ព្ទ ឬតាមហ្វេសប៊ុក បានធ្វើឲ្យមនុស្សជាច្រើន កាន់តែមានភាពងាយស្រួលឡើងៗ និងធ្វើឲ្យមនុស្សយើងស្គាល់ពិភពលោកកាន់តែបានច្រើន តាមរយៈការបង្ហោះរូបភាព ការបង្ហោះសារ ជាដើម។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ ក៏មានមនុស្សជាច្រើនបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក និងមានទំនាក់ទំនងគ្នាពីមិត្តក្លាយជា សង្សារ ពីសង្សារក្លាយជាប្តីប្រពន្ធទៀតផង។ ហ្វេសប៊ុកបានធ្វើឲ្យមនុស្សនៅក្នុងសង្គម ក៏ដូចសាច់ញាតិ បានដឹងពីចំណងស្នេហារបស់អ្នកទាំងពីរកាន់តែច្បាស់។

ជាក់ស្តែងបើតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SRS-Cambodia បានបង្ហោះរូបភាពរបស់គូរស្នេហ៍មួយគូរ ដែលបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ក៏ក្លាយជាស្នេហា ឈានដល់ក្លាយជាគ្រួសារតែមួយ។ ម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់ថា "បងជាយោធាកាំភ្លើងធំ VS អូនជាអ្នកគ្រូពេទ្យយោធា
«ពេលស្គាល់ដំបូងគឺតាមFacebook Friend ក្នុងFacebook មួយគ្នាយូរហើយតែមិនដែរឆាតយាយគ្នាឬលេងមួយគ្នាឡើយ តែស្រាប់ថ្ងៃមួយ Account Facebook អូនមុខត្រូវបានគេHake យកទៅបាត់អូនក៏បង្កើតមួយទៀតរួចaddមកបង គ្រាន់ឃើញអូនadd មកភ្លាមបងក៏Confirm ឆាតទៅភ្លាមតែម្តង..។

តែនិងអូនទុកឆាតបងឆាតឡើងមួយអាទិត្យទើបចូលមើលបងហើយតបបង(លេងចរិកស្រីស្អាតណាស់អូនឯង)..ដល់ពេលបានស្គាល់យូៗទៅដឹងថាមិនស្លូតគឺកាចហើយឆ្នាស់តែម្តងអាចបង្ក្រាបបងបានអូននិយាយឆ្វេងៗស្តាំៗមិនហ៊ានជំទាស់ទេ??..ពេលណាត់ជួបគ្នាដំបូងគូរគេផ្សេងៗគេនាំគ្នាទៅញុំអីចំលែកតែគូរខ្ញុំគឺនាំអ្នកគ្រូបណ្តូលចិត្តទៅរៀនបាញ់កាំភ្លើង??បាញ់ត្រង់ណាស់ល្អណាស់អ្នកគ្រូពេទ្យខ្ញុំ៥គ្រប់ចូល៣គ្រប់(ការហើយដឹងតែមិនរស់ហើយខ្ញុំ??នៅមិននៅទៅបង្រៀនខ្លាចអោយចេះខាំ??)បង្ហាត់ហើយក៏នាំអ្នកគ្រូពេទ្យមកបំពេញតួរជាអ្នកគ្រូចិត្តធម៍ជូនប្រជាជនដែរនៅជិតបន្ទាយខ្ញុំព្រោះអីពេលនិងអ្នកគ្រូពេទ្យគឺចុះមកពិនិត្យសុខភាពនិងចែកថ្នាំអោយប្រជាជននៅទីនោះដោយអត់បង់ថ្លៃអ្វីឡើយ..មីៗពូៗអ៊ំៗបងៗក្មេងនៅទីនោះស្រលាញ់អ្នកគ្រូរបស់ខ្ញុំខ្លាំងណាស់ដោយសារភាពមានមេត្តា រស់រាន រាក់ទាក់ចិត្តល្អ និយាយសម្តីរសមរម្យដាក់ចាស់ទុំ មិនលែងប្ញកពានមិនប្រកាន់ខ្លួនអ្វីឡើយគឺនាងស្រលាញ់និងរាប់អានទាំងអស់?ធ្វើអោយចាស់ៗនៅទីនោះស្រលាញ់ពេញចិត្តនាងខ្លាំងណាស់❤️?"។













ប្រភព៖ SRS-Cambodia