ជួយស៊ែរបន្តផង! អ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា មានរឿងចង់ប្រាប់បងប្អូន ដោយសារតែហ្វេសប៊ុកផេកមានបញ្ហា ដូច្នោះ...(មានវីដេអូ)
សីហា
-

ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ អ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា ជា​បុត្រី​ទី​ពីរ​របស់​អ្នក​អង្គ​ម្ចាស់​ នរោត្តម​ បុប្ឆារី​។​ ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​ ១១ ខែមីនា​ ឆ្នាំ​ ២០១១​ មក​ដល់​បច្ចុប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម ៨​ ព្រះ​វស្សា​ហើយ​។​មួយរយៈចុងក្រោយនេះ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាភ្ញាក់ផ្អើល ជាមួយអ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា ដោយសារតែ រូបសម្រស់ ថែមទាំងមានសមត្ថភាពខ្លាំងនៅក្នុងផ្នែកសិល្បៈ ជាច្រើនមុខ។ ក្រៅ​ពី​មាន​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ដូច​តារា​បរទេស​ ទ្រង់​អាច​និយាយ​រហូត​ដល់​ ៥​ ភាសា​ គឺ ខ្មែរ​ ថៃ​ ចិន​ បារាំង​ និង​អង់គ្លេស ហើយថែមទាំងចេះ​ចម្រៀង​សម័យ​ ​បុរាណ​ និង​ដើរ​ម៉ូដ​ថែម​ទៀត​ផង​ ហើយ​​ពេល​ទំនេរ​ពី​ការសិក្សា​។​

ថ្ងៃនេះ អ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា មានរឿងចង់ប្រាប់បងប្អូនថា៖ សួស្តីបងៗពូមីង !

ថ្ងៃនេះខ្ញុំចង់ប្រាប់ពត៍មានទៅអ្នកទាំងអស់គ្នាថា ខ្ញុំនឹងចេញពីផេកមួយនេះឆាប់ៗនេះហើយ ដោយសារផេកនេះខ្ញុំបានពឹងអោយគេបង្កើកអោយទេព្រោះមិនទាន់ចេះប្រើ ហើយពេលនេះខ្ញុំត្រូវប្រគល់អោយទៅគេវិញ ចំពោះវីដេអូ នឹងត្រូវលុបចេញទាំងអស់ផងដែរពីផេកនេះ ! សម្រាប់ប្រិយមិត្តទាំងអស់ សូមចូលទៅកាន់ផេកផ្លូវការថ្មីរបស់ខ្ញុំផ្ទាល់វិញ។ ខ្ញុំសូមទោសសម្រាប់ការផ្លាស់ប្តូរនេះណា !

ជាចុងក្រោយ ជេនណា សូមអរគុណចំពោះការគាំទ្ររយះពេល ៥ខែនេះ ដែលបានទទួលការ Like and Follower ជិត 20មឺននាក់​, ពិតជាអរគុណមែនទែន។

សូមចូលទៅកាន់ Link ខាងក្រោមសម្រាប់ផេកផ្លូវការថ្មីរបស់ខ្ញុំ ចាប់ពីថ្ងៃនេះតទៅ !​

បទថ្មីៗ នឹង Cover នឹងចេញក្នុងផេកមួយនេះ !

New Page name Link : https://www.facebook.com/jennanorodomofficial


ទស្សនាវីដេអូខាងក្រោម៖