រលាយហើយ ! អាជ្ញាធរ អប្សរា បណ្តោយឲ្យ ជនជាតិចិន មកនោមដាក់ប្រាសាទខ្មែរយ៉ាងស្រួល ដោយមិនហ៊ានហាមឃាត់ (មានវីដេអូ)
ស៊ីហៀង
-

ថ្មីៗនេះផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែមានបុរសជនជាតិចិនម្នាក់បាន ឈរនោមដាក់ប្រាសាទខ្មែរយ៉ាងសង្ហារដោយមិនបានមានការហាមឃាត់ពីនណារម្នាក់ឡើយ តែអ្វីដែលហួសចិត្តនោះមានបុរសម្នាក់ឈរថត និងសើចយ៉ាងសប្បាយ តែមិនថាបុរសអ្នកថតនោះជាជនជាតិអ្វីទេ ។

យ៉ាងណាមិញវិដេអូមួយឃ្លីបនេះ បានបង្ហាញពីសក្មមភាព មិនសមរម្យ និងប្រមាថមើលងាយ យ៉ាងខ្លាំងមកលើស្នាដៃរបស់ដូនតាខ្មែរ ដែលលោកខំកសាងឡើងយ៉ាងលំបាកទម្រាំតែបានប្រាសាទថ្មរដ៏មហារអស្ចារ្យមួយនេះ  ហើយក៏ដូចជាប្រជាជនខ្មែរទាំងមូល ផងដែរ ហើយទីកន្លែងប្រាសាទនេះហើយដែលជាកន្លែងតែមួយគត់ដែលបង្ហាញពី អរិយធម៍ វប្បធម៍ និងភ្ចាប់មកជាមួយរឿងរាវជាច្រើន ដែលលោកចង់ឲ្យកូនចៅខ្មែរជំនាន់ក្រោយបានដឹង ។

ដោយឡែកបន្ទាប់ពីបានឃើញវីដេអូមួយឃ្លីបនេះហើយ​ បានធ្វើឲ្យប្រជាជនខ្មែរទាំងមូលបានកើតមានការខកចិត្តខ្លាំងណាស់ចំពោះកាងាររបស់ អជ្ញាធរអប្សរា នៅក្នុងខេត្តសៀមរាប ដែលបណ្តោយឲ្យលេច ចេញនៅសកម្មភាពដ៏សែនស្អប់ខ្ពើមមួយនេះ ឡើងពិតជាមានភាពអាម៉ាស់ខ្លាំងណាស់ ហើយសែនអៀនខ្មាសចំពោះប្រទេសជិតខាង ដែលគេមើលថែយ៉ាងដិតដល់ចំពោះអរិយធម៍របស់ប្រទេសគេ ដោយមិនឲ្យមានការប្រមាថ មើលងាយពីសំណាក់ជនណាម្នាក់បានឡើយ។

ប្រភព៖  Vanny Seven