ខ្លាំង...ប៉ូលីសចរាចរណ៍ហៅឲ្យឈប់ មិនព្រមឈប់ កាន់តែបន្ថែមល្បឿនលើសដើម ស្ទើរតែបុកប៉ូលីសទៅហើយ...(មានវិដេអូ)
-

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានវិដេអូមួយត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​ ធ្វើការចែករំលែកតៗគ្នាយ៉ាងច្រើន ពីសកម្មភាពរបស់ម្ចាស់រថយន្តមួយគ្រឿង ដែលបើកគេចពីប៉ូលីស ហើយស្ទើរតែបុកប៉ូលីសទៅហើយ ខណៈដែលប៉ូលីសធ្វើការឃាត់ តែម្ចាស់រថយន្តមិនព្រមឈប់។


ជាក់ស្តែងនៅក្នុងវិដេអូប្រមាណជា ៥០វិនាទី​ នោះបានបង្ហាញពីសកម្មភាពយ៉ាងច្បាស់ពីសកម្មភាពរបស់អ្នកបើកបរ មួយចំនួន ដែលមិនមានការទទួលខុសត្រូវ និងគេចមិនព្រមទទួលខុសត្រូវ រាល់កំហុសឆ្គងរបស់ខ្លួន ។


យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា "Teachers Children Views ទស្សនៈកូនគ្រូបង្រៀន" បានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា "វីដេអូ​បុក​ប៉ូលិស​ចរាចរណ៍​ ទោះ​ស្អប់​ប៉ូលិស​យ៉ាងណា​ក៏​មិន​គួរ​ធ្វើ​បែបនេះ​ដែរ​ ខុសត្រូវ​យ៉ាងណា​ឈប់​និយាយ​គ្នា​បន្តិច​ក៏​មិន​ខាត​ពេល​អី​ច្រើន​​ដែរ​ មិន​កាន់​ជើង​ខាង​ណា​ទេ​ តែ​ក៏​មិនគាំទ្រ​ទង្វើ​នេះ​ដែរ"។


ភ្លាមនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិន ពាក់ព័ន្ធនឹង ការករណីខាងលើថា "ឈប់គឺ100%អស់លុយ ខ្ញុំធ្លាប់ជួបហើយ បើទោះជាយើងគ្មានកំហុសឬក៏កំហុសនោះតិចតួចក៏ដោយ គឺពួកគាត់មិនលើកលែងដែរ តែក៏មានលោកប៉ូលីសមួយចំនួនតូចគាត់អធ្យាស្រ័យផងដែរ"។


មានវិដេអូ៖



ប្រភព៖Teachers Children Views ទស្សនៈកូនគ្រូបង្រៀន