ពិតជាប្រថុយណាស់...បុរសម្នាក់ អង្គុយលើដំបូលរថយន្តធ្វើព្រងើយ ដូចជាគ្មានខ្លាចអីបន្តិចសោះ...(មានវិដេអូ)
-

បងប្អូននៅតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍ហួសចិត្ត និងស្រៀវជាខ្លាំង ក្រោយពីបានឃើញ លោកពូម្នាក់ កំពុងតែអង្គុយលើរថយន្តឈ្នួល។ ក្រោយពីបានឃើញរូបភាពនិងវិដេអូ របស់លោកពូនៅលើរថយន្តឈ្នួលទាំង ប្រថុយជីវិត លើដំបូលរថយន្ត ។


នៅក្នុងវិដេអូប្រមាណជាងមួយនាទី ពីសកម្មភាពរបស់លោកពូម្នាក់នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហាក់ស្រៀវជំនួសលោកពូជាខ្លាំង ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៦ ដោយលោកពូប្រថុយនឹងគ្រោះថ្នាក់ខ្លាំងមែនទែន។ ម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់ថា "បុរសម្នាក់នេះ មើលទៅប្រថុយណាស់ក្នុងការជិះពីលើដំបូលរថយន្តរត់ឈ្នួលមួយគ្រឿងតាមផ្លូវជាតិលេខ6 ។ បើអាចគួរកុំព្យាយាមជិះបែបនេះ ងាយប្រឈមនឹងគ្រោះថ្នាក់ !!!"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលមកខិនថា "លោកពូពិតជាប្រថុយ ឬហ៊ានខ្លាំងណាស់"៕


មានវិដេអូ៖



ប្រភព៖ Huy Bunleng