កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ តារាកំប្លែង ជើងចាស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ ក្រឹម ដែលរូបលោកមានទុក្ខដ៏ក្រៀមក្រំ ដោយបាត់បង់អ្នកម្តាយជាទីស្រលាញ់ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ នៅឯសហរដ្ឋអាមេរិក។ ដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យរូបលោកមានការសោកស្តាយជាខ្លាំង ។ អ្វីដែលធ្វើឲ្យរូបលោកកាន់តែមានវិប្បដិសារីនោះ គឺរូបលោកបមិនបានទៅជូនដំណើរលោកមានគុណ ដោយផ្ទាល់ដៃ គឺរូបលោកបានត្រឹមតែជូនដំណើរអ្នកមានគុណតាមរយៈវិដេអូខល ដើម្បីមើលមុខអ្នកម្តាយជាលើកចុងក្រោយប៉ុណ្ណោះ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះផងដែរ លោកក៏បានគ្រងស្បងចីវរ និងបួសមុខភ្លើងតាមប្រពៃណីសាសនារបស់ខ្មែរដើម្បីសងគុណនិងសូមខមាលទោសរាល់កំហុសខុសឆ្គងដែលមានកន្លងមកជូនលោកឪពុកដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើតនិងបីបាច់ថែរក្សារូបលោកតាំងពីនៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ។

ទន្ទឹមនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Om Nimoun បានរៀបរាប់ប្រាប់ថា "លោកបានបំពេញបំណងគ្រងស្បងចីវរ ធ្វើតាមការសន្យាដោយបានបួសមុខភ្លើងតាមប្រពៃណីសាសនារបស់ខ្មែរដើម្បីសងគុណនិងសូមខមាលទោសរាល់កំហុសខុសឆ្គងដែលមានកន្លងមកជូនលោកឪពុកដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើតនិងបីបាច់ថែរក្សារូបលោកតាំងពីនៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ។ លោកបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ញោមម្តាយទៅកាន់ឋានសុគតិភព និងបួងសួងដល់ព្រះជាម្ចាស់សូមព្រលឹងអ្នកម្តាយទៅកាន់ឋានសួគ៌។ ចាប់ពីពេលនេះលោកលែងម្តាយជាទីគោរពនឹងស្រលាញ់បំផុតហៅទៀតហើយ"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ និងសូមឲ្យតារាកំប្លែងរូបនោះ កាត់ចិត្តផងដែរ៕




ប្រភព៖ Om Nimoun