កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន បានបញ្ចប់ការប្រកួតហើយ ដោយក្រុមម្ចាស់ផ្ទះ មិនបានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រអាក់អន់ស្រពន់ចិត្តនោះទេ មិនតែប៉ុណ្ណោះ លាន់លឺតែសំលេង ស្រែកហោកញ្ជ្រៀវ ជាភ្លេង និងជាកំលាំងចិត្ត ដល់ក្រុមកីឡាករថែមទៀតផង។

នៅក្នុងការប្រកួត ក្រុមជម្រើសជាតិកម្ពុជា ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយយកឈ្នះក្រុម ជម្រើសជាតិ ប៉ាគីស្ថាន ២ ទល់ ០ សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ដោយឡែកគេសង្កេតឃើញមាន បងប្អូនចូលរួមទស្សនាយ៉ាងច្រើនកុះករ ព្រមជាសូរសំលេងហោរកញ្ជ្រៀវ ដើម្បីជាកំលាំងចិត្ត ដល់ កីឡាករកម្ពុជា ។

យ៉ាងណាមិញ ក្រោយពីបានប្រកួតបានបញ្ចប់ អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺក្រុមយុវវ័យខ្មែរយើង បានសហការគ្នាដើម្បីធ្វើការសម្អាតពហុកីឡដ្ឋានជាតិ មិនឲ្យមានសម្រាម ទាល់តែសោះ ។ ទន្ទឹមនឹងនេះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារថា #អរគុណសំរាប់ការចូលរួមយកចិត្តទុកដាក់អំពីសំរាម??? ស្តាតស្អាតក្រោយចប់ការប្រកួត សកម្មភាពពិតៗចេញពីបេះដូង 8:50pm sart"។
























ប្រភព៖ Kodomo