រំភើបចិត្តណាស់...ពីរនាក់ប្តីប្រពន្ធដឹកកូនស្រីទៅពេទ្យ មិនទាន់ដល់ផងស្រាប់តែម៉ូតូខូច កណ្តាលផ្លូវ សុខចិត្តបណ្តើរម៉ូតូ ព្រោះគ្មានប្រាក់ជួសជុល គ្មានបាយ គ្មានទឹក គ្មានសូម្បីតែស្បែកជើងពាក់ សំណាងបានជួបម្ចាស់ឡានចិត្តល្អ ទើប...
-

កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើចែករំលែកតៗគ្នា និងបង្ហាញអារម្មណ៍រំភើប និងអាណិតជាខ្លាំង ដោយមានម្ចាស់រថយន្តមួយគ្រឿង បានឈប់រថយន្តដឹកពីរនាក់ប្តីប្រពន្ធ និងកូនដែលកំពុងតែឈឺ ពរនៅនឹងដៃ ទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ព្រោះតែអាណិតម្ចាស់រថយន្តអាណិត ដោយឃើញពីរនាក់ប្តីប្រពន្ធនោះ រលត់ម៉ូតូ ណាមួយកូនឈឺ ហើយគ្មានលទ្ធភាពជួសជុលម៉ូតូ។ 


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhanna Chhannai បានរៀបរាប់ថា"ញុមបានចុះពីលេីឡានសួរគាត់ថាម៉ូតូកេីតអីពូ គាត់ថាមិន ដឹងដែលជិះៗរលត់ ?? ហេីយពូទៅណាមកណា គាត់ថាគាត់យកកូនគាត់ទៅពេទ្យសៀមរាបតែជិះមកជិតដល់ ផ្លូវចូលប្រាសាទបន្ទាយឆ្មា ម៉ូតូគាត់ក៏រលត់ គាត់ក៏ដេីបណ្តេី ម៉ូតូបកមកផ្ទះគាត់នៅខាងបឹងត្រគួនវិញទាំងមិនទាន់បាន យកកូនទៅដល់ពេទ្យ គ្រួសាញុមក៏អោយគាត់លេីកម៉ូតូដាក់ ឡានហេីយគ្រួសញុមក៏ជួយលេីកគាត់ដាក់លេីឡាន ដេីម្បីជិះរកកន្លែងធ្វេីម៉ូតូ គាត់ក៏និយាយថាគាត់គ្មានលុយធ្វេី ម៉ូតូទេ គ្រួសាញុមក៏ថាមិនអីទេទៅដល់កន្លែងធ្វេីម៉ូតូសិនទៅ ចាំគិតទៀត ហេីយគាត់ទាំងពីនាក់ប្តីប្រពន្ធលេីកដៃសំពះ និយាយដដែលថាអរគុណច្រេីនដែលបានជួយគាត់ ហេីយញុមក៏បានសួរទៅប្រពន្ធ គាត់ដែលបីកូនថាកូនកេីតអី គាត់ក៏ថាកូនគាត់លង់ទឹក ហុឹម បេះដូងញ័រពេលញុមលូកដៃទៅចាប់ដៃកូនគាត់នឹងទន់អស់ ញុម ឈ មេីលនឹងយូ ញុមថាកូនដូចអត់ដកដង្ហេីមផងនឹង គាត់ថាកូនគាត់ឃ្លានហេីយអស់កំលាំងព្រោះមិនទាន់ហូបអី សូម្បីតែទឹកក៏មិនមានផឹក ញុមក៏ដេីទៅយកទឹកក្នុងឡាន អោយគាត់ ហេីយគាត់ក៏អរគុណទៀត ។


ញុមគិតក្នុងចិត្តថាកូន គាត់ដូចជាស្លាប់ហេីយដូចអត់មានកំរេីកអីសោះ ??? ជិះរហូតដល់ស្វាយចេកបានមានកន្លែងធ្វេីម៉ូតូ ហុឹមគិតទៅ ថាបេីគ្រួសាញុមមិនបានជួយគាត់តេីគាត់ត្រូវដេីបណ្តេីម៉ូតូ ឆ្ងាយប៉ុនណាទៅដេីរបណ្តេីទាំងកណ្តាលថ្ងៃហេីយអត់ទាន់ បានហូបអីតាំងពីព្រឹករហូតដល់ម៉ោងជិត3 ហេីយអត់មាន ស្បែកជេីងពាក់ទៀតក្តៅយ៉ាងណាទៅថ្នល់កៅស៊ូទៀត ?? ពេលមកដល់ស្វាយចេកក៏យកគាត់អោយមកហូបអីនៅផ្ទះ បងប្អូននឹងឆ្អែតហេីយវិចអោយគាត់ទៀតអោយគាត់ទុកហូប តាមផ្លូវ ហេីយយកម៉ូតូគាត់ទៅអោយគេធ្វេីតែជាងគេថាត្រូវ ពុះម៉ាសុីនថ្មីហេីយត្រូវចាំយូ តែគាត់ត្រូវយកកូនគាត់ទៅពេទ្យ សៀមរាបតែគាត់អត់លុយ ញុមនឹងគ្រួសាញុមបានជួយម្នាក់ បន្តិចនឹងនាក់នៅស្វាយចេកជួយខ្លះជួយទាំងខោអាវហេីយ ស្បែកជេីង ហេីយក៏បានជូនគាត់ទៅដាក់ឡានទៅសៀមរាប ពេលគាត់បានយកកូនទៅពេទ្យសៀមរាបមេីលទៅគាត់ សប្បាយចិត្តណាស់លេីកដៃសំពេះយេីងមិនឈប់សោះ ???❤❤ បេីបងប្អូនចង់ជួយគាត់អាចវេលុយអោយ ញុមបានញុមនឹងយកអោយគាត់ពេលគាត់ត្រឡប់មកយក ម៉ូតូគាត់វិញ ??? 066440828 ( គាត់អត់មានទូរសព្ទប្រេី ) ញុមឃេីញបងប្អូនមានចិត្តចង់ជួយគាត់ចឹងញុមរំភេីបចិត្ត ជំនួសគាត់ខ្លាំងណាស់ ????"។


ប្រភព៖ Chhanna Chhannai