ភ្នំពេញៈ ក្រោយពីការប្រកួតបាល់ទាត់ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាម្ចាស់ផ្ទះ បានយកឈ្នះក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល២ទល់០ នាជំនួបក្នុងវគ្គជម្រុះ FIFA World Cup 2022 ជើងទី១ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រួចមក។ ដោយរកគ្រាប់បាល់បានដោយកីឡាករវ័យក្មេង សៀង ចន្ធា និងកីឡាករ គួច សុគម្ភៈ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់រយពាន់នាក់ កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជា។

ស្រាប់តែព្រឹកមិញមនេះ លោក Steve Hyde, Ph.D. បណ្ឌិត ស្ទីវ ហាយ ដែលពុកម៉ែ បងប្អូន មួយចំនួនស្គាល់ថា រូបគាត់ជាមនុស្សម្នាក់ ដែលស្រលាញ់នូវវប្បធម៍ ធម្មជាតិរបស់ខ្មែរ លោកបានបង្ហោះវីដេអូខ្លីមួយ លើបណ្ដាញសង្គម ដោយរូបលោកបានសរសើរដល់បងប្អូន ក៏ដូចជាកូនខ្មែរ ដែលបានមកចូលរួមការប្រកួតបាល់ទាត់យប់មិញ ចេះនាំគ្នាប្រមូលសំរាមដាក់ក្នុងធុងសំរាម ចេះថែរក្សាបរិស្ថាន និងកាត់បន្ថយកម្លាំងមីងៗអនាម័យ ឲ្យពួកគាត់បានធូរស្រាលខ្លះ ៕



