សូមក្រសួងអភិរក្សសត្វព្រៃ ចុះឆែកមើល និងយកពងសត្វទាំងអស់នេះ អភិរក្សផង! ប្រពលរដ្ឋខាងស្រុកខ្សាច់កណ្តាល ប្រទះឃើញពស់ថាន់ញីឈ្មោលមួយគូរ កំពុងក្រាបពងនៅក្នុងកណ្ដាលព្រៃ
ខេត្តកណ្តាលៈ មានរឿងដ៍ភ្ញាក់ផ្អើលមួយ ដោយបងប្អូនប្រពលរដ្ឋ បានប្រទះឃើញពស់ថាន់ញីឈ្មោលមួយគូរ យ៉ាងធំបានពងក្នុងកណ្ដាលព្រៃ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិននៅក្នុងភូមិ ព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សូមមេត្តាក្រសួងអភិរក្សសត្វព្រៃ ចុះឆែកមើល និងយកពងសត្វទាំងអស់នេះ មកអភិរក្សផង បើមិនដូចច្នេះទេ អ្នកភូមិយកទៅធ្វើអ្វីផ្សេងហើយ ចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។