ប្រិយមិត្តជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍អាណិតលោកយាយជាខ្លាំងក្រោយពីបានឃើញពីភាពលំបាករបស់លោកយាយ ជាពិសេសគឺពាក្យមួយម៉ាត់របស់លោកថា "ហេវណាស់ចៅហេីយ"។

ពាក្យសំដីមួយម៉ាត់នេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាខ្លោចចិត្តណាស់ ព្រោះតែបានឃើញពីស្ថានភាពរបស់លោកយាយ ។ លោកយាយបានប្រាប់ថា ហេវណាស់កូនអើយ ឃ្លានណាស់ចៅអើយ ពេលខ្លះរកអ្វីហូបមិនបានផង។ លោកយាយបានប្រាប់ទៀតថា លោកយាយថែមទាំងងងឹតភ្នែកតាំងពីអាយុ៤០ឆ្នាំមកម្ល៉េះ រហូតដល់ឥឡូវគាត់អាយុ៨៦ឆ្នាំ "។

លោកយាយបានប្រាប់ទៀតថា ហេវកាលពីថ្ងៃមុន សឹងតែដាច់ខ្យល់ទៅហើយ ចៅអើយ ពេលខ្លះក៏មានហូប ហើយថ្ងៃខ្លះក៏គ្មានអីហូបអញ្ចឹងទៅ ណាចៅអើយ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះកាលពីថ្ងៃទី០៤ ខែមិថុនា នេះថា "ហេវណាស់ចៅហេីយ ហេវសឹងតែដាច់ខ្យល់ម្ដងៗហេីយ???ស្តាប់ហេីយអាណិតណាស់ និងទៅជួបលោកយាយនៅថ្ងៃអាទិត្យនេះម្ដងទៀត បេីបងប្អូនចង់ឧបត្ថម្ភជូនលោកជូនលោកយាយអាចទាក់ទងមកនាងខ្ញុំបានដោយក្តីរីករាយ ☎️012545684
ABA : 000635152 Name : Nguon Raksmey"។ ម្ចាស់គណនីក៏ប្រាប់ឲ្យដឹងថា លោកយាយគាត់រស់នៅជិតភ្នំសន្ទុក ។

គ្រាន់តែបានស្តាប់ការរៀបរាប់របស់លោកយាយភ្លាម ធ្វើឲ្យបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ព្រោះតែអាណិតលោកយាយ មិនគួរណាត្រូវមករស់នៅទាំងវេទនាបែបនេះទេ នេះហើយជីវិត៕


មានវិដេអូ៖
ប្រភព៖ នារី ចិត្តធម៍