អបអរសាទរ ហាងតន្ត្រី និងភោជនីយដ្ឋាន អូលឌី ដែលមានការប្រគុំតន្ត្រីបែបទស្សវត្សទី៦០−៧០ ដោយក្រុមតន្ត្រីករ និងឌីជេល្បីៗ បើកសម្ពោធជាផ្លូវការហើយ...
-

ភ្នំពេញ៖ អបអរសាទរពីធី សម្ពោធហាងតន្រ្តី អូលឌី ( The Music Bar Oldies) លើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយដែលជាបារទី១នៅ រាជធានីភ្នំពេញ ដែលនាំមកនូវការប្រគុំតន្រី្តទស្សវត្សទី៦០−៧០ ដោយក្រុមតន្រី្តករ និងឌីជេល្បីៗ ប្រគុំនូវគ្រប់ចង្វាក់ដូចជា រ៉ុក ឌីសស្កូរជាដើម។

ហើយហាងតន្ត្រី Oldies ( The Music Bar Oldies) ដែលមានលក្ខណៈជាបារមួយនេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទំនាក់ទំនងលេខទូរស័ទ្ទ៖ ០២៣ ៩០១ ៤៤៥ ដើម្បីធ្វើការកក់កន្លែង និងរៀបចំពិធីផ្សេងៗ ដូចជា ពិធីខួបកំណើត ជាដើម ។ លើសពីនេះទៅទៀត ក្នុងការបើកសម្ពោធ ហាងតន្ត្រី OLDIES ( The Music Bar Oldies) ក៏មានកម្មវិធីពិសេសសម្រាប់ភ្ញៀវថ្មីៗដែលចង់ស្គាល់នូវហាងតន្ត្រីដ៏ប្លែកនេះ ក៏មានការបម្រើជូននូវភេសជ្ជៈ ក៏ដូចជាអាហារជាច្រើនមុខដោយឥតគិតថ្លៃ សម្រាប់អ្នកមានសំបុត្រចូលរួមក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី៦ និង៧ ខែមិថុនា វេលាម៉ោង៧យប់ ដល់ម៉ោង១០យប់។

ក្នុងនោះដែរ សម្រាប់ភ្ញៀវដែលចូលចិត្ត ពិសារអាហារបណ្តើរស្តាប់ភ្លេងបណ្តើរគឺអាចជ្រើសរើសទីតាំង ហាងតន្រ្ដី អូលឌី នេះបាន ហើយពិតជាមិនខកបំណងឡើយ ព្រោះហាងតន្ត្រី អូលឌី បានបើកដំណើរការដើម្បីបំពេញនូវរាល់តម្រូវការរបស់ភ្ញៀវគ្រប់កាលៈទេសៈ ដែលនិយមចូលចិត្តការស្តាប់ភ្លេង និងទស្សនាការប្រគុំតន្រ្ដី ដែលមានលក្ខណៈតាមបែបបុរាណ ជាមួយនឹងបទចម្រៀង ដែលបានតែងនិពន្ធច្រៀង កាលពីក្នុងអំឡុងទស្សវត្សទី៦០ និងទី៧០ និងបទចម្រៀងផ្សេងៗជាច្រើនទៀត។

មិនត្រឹមតែមានការប្រគុំតន្រ្ដី ដែលមានលក្ខណៈតាមបែបបុរាណមួយមុខនោះទេ គឺមានមុខម្ហូបប្លែកជាច្រើនមុខ និងមានរស់ជាតិ ឈ្ងុយឆ្ងាញ់ពិសារ ជាមួយស្នាដៃចុងភៅល្បីៗលំដាប់ពិភពលោក ដែលបានត្រៀមមុខម្ហូបជាច្រើនមុខ សម្រាប់ទទួលអតិថិជនរបស់ខ្លួន លើសពីនេះទៀតនោះក៏មានការ៉េមដ៏ឈ្ងុយឆ្ងាញ់ ជាមួយគ្រឿងផ្សំពីធម្មជាតិពិតៗ ផងដែរ។