សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកពូកែបាញ់បោះ យកទៅញាត់គុកទាំងអស់
-

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ  បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះថា "សម្តេច ហ៊ុនសែនៈ អ្នកពូកែបាញ់បោះ យកទៅញាត់គុកទាំងអស់ - ៧ មិថុនា ២០១៩"។ 


គ្រាន់តែបានឃើញការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដូចនេះ ធ្វើឲ្យបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍ គាំទ្រពេញទំហឹង និងសាទរចំពោះចំណាត់ការមួយនេះ យ៉ាងខ្លាំង ។


យ៉ាងណាមិញ ចំពោះចំណាត់ការនេះ ក៏មានបងប្អូនជាច្រើនបានចូលមខិនថា "អ្នកពូកែបាញ់បោះអ្នកណា?មានតែអ្នកមានអំណាចហើយអ្នកមានអំណាចជាអ្នកណា?និងមានអ្នកខ្លះគាត់បានលើកឡើថា "មានតែការអនុវត្តន៏ច្បាប់ទេ ទើបកំចាត់ទង្វើនេះបាន។ 


ចំពោះម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hana Rai  បានលើកឡើងថា "គាំទ្រ១០០% តែបើបានយកបោះអោយក្រសុីទៀតកាន់តែល្អ ព្រោះបានធំធាត់ក្រពើ នឹងអាលបានយកស្បែកធ្វើស្បែកជើងទ្រាប់ជើង និងសូមផ្ដាំទៅពួកអាចង្រៃដែលពូកែបាញ់បោះ ពពួកឯងនេះពេលមានសង្គ្រាមគេត្រូវការ ម៉េចពួកអាចង្រៃអស់ឯងមិនអើតក្បាលចេញ ដល់ពេលចប់សង្គ្រាមម៉េចពួកអាចង្រៃឯងកូអោយគេរកដេកពូនមិនបានចឹង?"។


ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ