ភ្នំពេញ៖ នាវេលាម៉ោង២ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន កំពុងបង្រ្កាបកន្លែងកម្សាន្តលុច្សសារី(Luxurious) ដែលមានទីតាំងនៅខណ្ឌដូនពេញ ហេីយបន្ទាប់ពីត្រួតពិនិត្យក្លិបនេះ បានរកឃេីញសារធាតុញៀនមួយចំនួន ចំណែកមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមប្រភពពីស្នងការរនគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា អភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន កំពុងបង្រ្កាបកន្លែងកម្សាន្ត លុច្សសារី(Luxurious) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យ៉ាងណាមិញនៅក្នុងការចុះបង្រ្កាបនេះស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រី មានទាំងចិន ខ្មែរ វៀតណាមចំនួនជាង៤០០នាក់។ សូមទស្សនាវីដេអូខាងក្រោម៖









