រត់បាតជើងសព្រៀត...ស្រ្តីម្នាក់ ទាញកាំភ្លើងដេញបាញ់ព្រះសង្ឃមួយអង្គ ដល់ក្នុងកុដ្ឋ ដោយសារតែរឿង...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីវេលាម៉ោងជាង ៦ល្ងាច និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្រ្តីម្នាក់ត្រូវបាន បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ រួចបាញ់កាំភ្លើង២គ្រាប់ឡើងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចចំណុចក្នុងកុដ្ឋលេខ២៣វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សង្ស័យម្នាក់ឈ្មោះ ផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ផ្លូវលេខ២១៧សង្កាត់អូឬស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ ។


ចំណែកជនរងគ្រោះមានឈ្មោះថា ឈ្មោះសឿន ពិសិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាព្រះសង្ឃស្នាក់នៅកុដ្ឋលេខ២៣ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVOពណ៌ឈាមជ្រូក.លុយចំនួន១០០ដុល្លារ លុយខ្មែរចំនួន២ម៉ឺនរៀលនិងកាបូបស្ពាយពណ៌ស្លែមួយ កាំភ្លើងខ្លីមួយដើម ម៉ាកZORAKI.M906 លេខ០០០១២៦ បង់មួយ គ្រាប់ចំនួន០២គ្រាប់។


នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ម្សិលមិញនេះ នាងបានបើករថយន្តមួយគ្រឿងម៉ាក Mazada ចូលទៅក្នុងវត្ត ដើម្បីរកព្រះសង្ឃ សឿន ពិសិទ្ធ ដើម្បីសួរ ហេតុអីបានជាស្រោចទឹកហើយមាន យីអ៊ុនដាក់រកស៉ី និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើអញ្ចឹង មិនបង្អង់យូរ ភ្លាមនោះស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីចេញពីកាបូប បាញ់ចំនួន០២គ្រាប់តែពុំត្រូវរងរបួសទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមតែម្តង។


ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យជាប់ពីបទ ប៉ុនប៉ងឃាតកម្ម(ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់)និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ។


បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាផ្លូវច្បាប់ ៕