លោក ខេមរៈ សិរីមន្ត ស្នើរដល់បងប្អូន អ្នកគាំទ្រ ដែលប្រើឈ្មោះលោក យកទៅបង្កើតផេក សូមធ្វើការប្តូរ ដោយប្រើឈ្មោះផ្សេងជំនួសវិញ បើមិនដូច្នោះទេ លោកនឹង...
-

មហាជនជាច្រើនប្រាកដជាបានស្គាល់ និងបានស្តាប់សំលេងដ៏ក្រអួនក្រអៅ របស់កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដែលលោកជាតារាចម្រៀងមួយរូប​ដែលទទួលបានការគាំទ្រជាខ្លាំង ពីស្រទាប់មិត្តយុវវ័យ ដោយសារតែទេពកោសល្យ និងទឹកដមសំលេងដ៍ពិរោះ របស់លោក ។​


ដោយសារតែការស្រលាញ់ និងគាំទ្រលើរូបលោកជាច្រើននោះ ក៏មានបងប្អូនបានយករូបលោក​ ទៅដាក់ធ្វើជា profile និងមានអ្នកខ្លះទៀតបានយករូបលោក ទៅដាក់ជា​ Cover ដើម្បីជាការទាក់ទាញ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើរសូមដល់ម្ចាស់ផេក ទាំងអស់មេត្តាបញ្ឈប់ និងប្រើឈ្មោះផ្សេងដែលមិនមែនជាឈ្មោះរបស់លោក ដើម្បីកុំអោយមានការយល់ច្រឡំណាមួយ ។ 


នៅក្នុងនោះលោកក៏បានប្រាប់បន្ថែមទៀតថា លោកនិងធ្វើការ Report ចំពោះផេកណា ដែលមិនបានធ្វើការប្តូរឈ្មោះ របស់លោកចេញនោះ។


ទាក់ទងនឹងបញ្ហានេះ តារាចម្រៀងរូបនេះ ក៏បានធ្វើការបង្ហោះសារជាសាធារណ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនយ៉ាងដូច្នេះថា "សូមអរគុណបងប្អូនដែលតែងតែគាំទ្រដល់ខ្ញុំបាទ ជាពិសេសដល់បងប្អូនដែលគាំទ្រហើយបានបង្កើតផេកដាក់ឈ្មោះខ្ញុំបាទ។ ខ្ញុំពិតជារំភើបរីករាយមែនទែនសម្រាប់គាំទ្រពោលពេញដោយក្តីស្រលាញ់របស់បងប្អូន ប៉ុន្តែខណៈពេលខ្ញុំបាទ ខេមរៈ សិរីមន្ត សូមធ្វើការស្នើរដល់បងប្អូនដែលបានបងបង្កើតផេកដែលមានឈ្មោះខ្ញុំ សូមអោយបងប្អូនប្តូរឈ្មោះទៅឈ្មោះផ្សេងទៀតដើម្បីកុំអោយមានការយល់ច្រឡំណាមួយ ហើយបើបងប្អូនមិនបានប្តូរឈ្មោះទេ ក្រុមការងារកាន់ផេករបស់ខ្ញុំនិងធ្វើការ Report ផេកបងប្អូនហើយ។ ដោយក្តីគោរពអំពីខ្ញុំ ខេមរៈ សិរីមន្ត ។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការគាំទ្រ ចំពោះបញ្ហាមួយនេះ ទៀតផង៕


ប្រភព៖​​ Khemarak Sereymun