នៅមុននេះបន្តិច តារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ នាង Mint Chalida បានមកដល់ព្រលានយន្តហោះកម្ពុជាហើយ ដោយមានអ្នកគាំទ្រជាច្រើន ចោមរោម ជូនបាច់ផ្កា និងសូមស៊ីញ៉េពីតារាស្រីរូបនេះ។

តារាលំដាប់ជួរមុខរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានចិត្តសប្បាយរីករាយជាខ្លាំង ក្រោយពីបានឃើញវត្តមាន Mint Chalida មកដល់កម្ពុជា ។ នៅក្នុងទឹកមុខញញឹមយ៉ាងស្រស់របស់ Mint Chalida ពិតជាធ្វើឲ្យអ្នកគាំទ្រ មានការសរសើរយ៉ាងខ្លាំង ព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mint Chalida Cambodia Fanclub បានលើកឡើងថា "ស្វាគមន៏ Mintមកកម្ពុជា ?❤️ ចែបានទទួកផ្កានេះដែលពួកយេីងត្រៀមទុកសម្រាប់គាត់ ?? ចែMintនៅក្រៅញញឹមស្រស់ហេីយតូចញឹបៗ ? កុំភ្លេចជួបគ្នាម៉ោង4 នៅAeon2 Charles&Keith ??"។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ទៀតថា "ស្អាតខ្លាំងណាស់លោកអេីយ?? មុខឡេីងផ្កាឈូកតែម្តង?? ជួបគ្នាម៉ោង 4 ម្តងទៀតអ្នកទាំងអស់គ្នា??"។


មានវិដេអូ៖
ប្រភព៖ Mint Chalida Cambodia Fanclub
នាង Mint Chalida គឺជាតារាសម្តែងស្រីថៃមានប្រជាប្រិយភាពខ្លាំងមិនត្រឹមតែក្នុងប្រទេសថៃ នាងក៏មានប្រជាប្រិយភាពខ្លាំងនៅខាងប៉ែកអាស៊ី ដោយ Mint Chalida តែងតែសម្តែងរឿងភាគល្បីៗជាច្រើនរបស់ស្ថានីយទូរទស្សន័ប៉ុស្តិ៍លេខ៣ថៃ។
ដោយឡែក នៅក្នុងថ្ងៃនេះ នាង Mint Chalida បានមកកាន់ប្រទេសកម្ពុជាកាលពីប៉ុន្មាននាទីមុននេះ ក្នុងទឹកមុខសប្បាយរីករាយ ជាពិសេសក៏មានការរងចាំស្វាគមន៍ពីសំណាក់ហ្វេនៗរបស់នាងនៅប្រទេសកម្ពុជាទៀតផង ហើយបើនិយាយពីសម្រស់នៅខាងក្រៅវិញពិតជាស្រស់ស្អាត។ គួររំលឹកផងដែលថាវត្តមានរបស់នាង Mint Chalida នៅក្នុងប្រទេសកម្ពុជាគឺដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរបស់ Charles & Keith នៅផ្សារទំនើបអ៊ីអនសែនសុខ វេលាម៉ោង៤រសៀល៕