ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ យ៉ាងច្បាស់ពីវត្តមានអ្នកអង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេនណា ដែលទ្រង់តែងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងបទចំរៀងជាច្រើនបទដែល អ្នកអង្គម្ចាស់បានបកស្រាយនាពេលកន្លងមក។

វត្តមានតារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានមហាជនមានការគាំទ្រជាខ្លាំង ព្រោះតែទេពកោសល្យរបស់អ្នកអង្គម្ចាស់ក្សត្រីតូច គួរឲ្យស្រលាញ់រូបនេះ។ កាលពីពេលកន្លងមក មានមហាជនជាច្រើនបានធ្វើការចែករំលែកពីបទចម្រៀងដែឡ អ្នកអង្គបានបកស្រាយ ព្រមទាំងធ្វើការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនទៀតផង។មិនត្រឹមតែមានទេពកោសល្យចម្រៀងប៉ុណ្ណោះទេ តែអង្គម្ចាស់ក្សត្រីតូច រូបនេះមានសមត្ថភាពអាចនិយាយបានជាច្រើនភាសាទៀតផង។


អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់នាពេលនេះ ស្ទីលនៃការស្លៀកពាក់ និងការតុបតែងខ្លួន មើលទៅគឺស្រដៀងទៅនឹងតារា តារា K-pop ដ៏ល្បីឈ្មោះ គឺ Lisa សមាជិកក្រុមBlackpink ។

រូបភាពមួយសន្លឹករបស់អ្នកអង្គម្ចាស់នៅពេលនេះ ពិតជាមានភាពស្រស់ស្អាតជាខ្លាំង នៅក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក ។ ក្រោយពីបានឃើញរូបភាពនេះភ្លាមធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ស្រស់ស្អាតខ្លាំងណាស់៕





ប្រភព៖ Jenna Norodom Official