សិស្សសាលា SIS មួយក្រុម អាងខ្នងម៉ែឳ បងតូចបងធំ ព្រួតគ្នាវ៉ៃសិស្ស SIS ដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់.... (មានវីដេអូ)
-

ម្ដងជា២ដងហើយ សិស្សសាលាSISមួយក្រុម បានព្រួតគ្នាវៃ សិស្សសាលាSIS ទន់ខ្សោយមីញ៉ូបភ្នែកម្នាក់ យ៉ាងសាហាវព្រៃផ្សៃ ហើយអ្វីដែលកាន់តែចម្លែកនោះ គឺក្រុមសន្តិសុខសាលា បែរជាមិនហ៊ានចូលឃាត់ មានតែគ្រូបរទេសម្នាក់ ដែលហ៊ានចេញឃាត់ហេតុការណ៍នេះ ជាក្តីកង្វល់របស់អាណាព្យាបាលសិស្សមួយចំនួនទៀត ដែលកំពង់រៀននៅសាលានោះ។

ជាក់ស្តែងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីក្មេងទំនើងមួយក្រុមមុខដដែលៗ រៀននៅសាលាSIS បានព្រួតគ្នាវៃដំសិស្សរៀនសាលាជាមួយគ្នា ដោយខ្សែក្រវ៉ាត់ ដំបង និងជង្គង់ដូចជាព្រៃផ្សៃណាស់ ហើយសន្តិសុខសាលាមិនហ៊ានចេញមុខឃាត់នោះទេ...។

អាណិតប្អូនប្រុសរងគ្រោះឈ្មោះ តាំង មុនីប្រឹក្ខា ណាស់ចេញពីរៀនសុខៗ ស្រាប់តែមានក្រុមក្មេងទំនើង ដែលគេស្គាល់ថា ជាកូនអ្នកធំមានអំណាចរៀនសាលាSISជាមួយគ្នា បានព្រួតគ្នាវៃដំច្រំធាក់ ប្រដាប់ដោយខ្សែក្រវ៉ាត់ ដំបងស្ទើរស្លាប់ស្ទើររស់ហើយបច្ចុប្បន្នដេកពេទ្យមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ????


ប្រភពៈ San Prum