សង្វែកណាស់! រថយន្ត៣គ្រឿងបុកគ្នា ក្នុងស្រុកភ្នំស្រួច បណ្តាលឲ្យផ្ទុះឆេះមនុស្សស្លាប់១២នាក់ និងរបួស៣នាក់.... (មានវីដេអូ)
-

កំពង់ស្ពឺៈ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកគ្នា បណ្តាលឲ្យផ្ទុះឆេះមនុស្សស្លាប់កើនឡើងចំនួន១២នាក់ (ស្រីម្នាក់) និងរបួសកើនឡើង៣នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើត ទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង។

ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស។ 

នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើហេតុ ដោយទាញសពជនរងគ្រោះចេញពីរថយន្ត និងនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ ៕