ហ្វេសប៊ុកៈ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីចោរលួចកាច់កម៉ូតូ ម្តងពីរគ្រឿងយកទៅបាត់ដោយសុវត្ថិភាព ដោយចោរលួចជិះសុទ្ធតែរថយន្ត មកលួចដល់ក្នុងបុរី ស្រស់ៗតែម្តង។ ករណីចោរលួចកាច់កម៉ូតូនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ty Ty បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយអំពាវនាវដល់បងប្អូន មេត្តាប្រុងប្រយ័ត្ន ព្រមទាំងសូមឲ្យបងប្អូនមេត្តាជួយចែករំលែកបន្តផង។

ម្ចាស់គណនីដែលមានឈ្មោះខាងលើ បានរៀបរាប់យ៉ាងដូច្នេះថា "ចោរឥឡូវមានណាស់ជិះសុទ្ធតែឡានចូល បុរីប៉េងហួតកាច់សោរកម៉ូតូម្តង២គ្រឿង នៅចំនុចផ្ទះលេង ៣៦ ផ្លូវ P១០ គម្រោងទី៧ ។ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នផង វាចតតែឡានបាំងគឺលែងឃេីញអីហេីយ ។ ឡានតាមមេីលគឺពណ៌ទឹកបិច ២០០៤ ពាក់ស្លាក់លេខ ( 2AU - 1073 ) ម៉ូតូដែលបានបាត់គឺ SUZUKI NEX 2015 and Honda Dream 2004 ( upgraded 2014 ) . សូមជួយស៊ែរទាំងអស់គ្នាផងដេីម្បីអោយមានការប្រុងប្រយ័ត្ន ???"។

យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកក៏បានសូមឲ្យសមត្ថកិច្ចមេត្តាជួយតាមស្វែងរកម្ចាស់រថយន្តនេះ និងតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ផង៕


មានវិដេអូ៖
ប្រភព៖ Ty Ty